Royal Enfield បោះជំហានចូលប្រទេសកម្ពុជាបាន ៥ឆ្នាំ ទទួលបានជោគជ័យខ្លាំងជាមួយការលក់ម៉ូតូបានជាង 1000 គ្រឿងហើយម៉ូឌែល ២នេះ កំពុងឆក់យកចិត្តអ្នកបើកបរនៅកម្ពុជាច្រើនជាងគេ
Hang ChhenglyAPRIL 30 2025
  • Royal Enfield បោះជំហានចូលប្រទេសកម្ពុជាទទួលបានជោគជ័យខ្លាំង ហើយសម្រេចបាននូវព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយដែលខ្លួនហៅថា «Pure Motorcycling » និងម៉ូតូជាង 1000 គ្រឿងនៅលើដងផ្លូវ
  • ម៉ូតូរបស់ Royal Enfield បានក្លាយជាដៃគូធ្វើដំណើរដ៏ល្អឥតខ្ចោះសម្រាប់អ្នកបើកបរ ជាពិសេសសម្រាប់ជិះប្រចាំថ្ងៃ និងដំណើរកម្សាន្តចុងសប្តាហ៍
  • Hunter និង Classic 350 វ៉ាដាច់គេក្លាយជាម៉ូតូពេញនិយមបំផុតសម្រាប់អតិថិជនកម្ពុជា។
  • 1.tf

    (ប្រទេសកម្ពុជា ថ្ងៃទី 26 ខែមេសា ឆ្នាំ 2025) ៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc-750cc) បានបោះជំហានចូលទីផ្សារប្រទេសកម្ពុជាបានរយៈពេល ៥ឆ្នាំហើយ ទទួលបានជោគជ័យខ្លាំងមិនធម្មតា ហើយ សម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរ។ យីហោនេះ បានមើលឃើញពីគន្លងនៃការរីកចម្រើនដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងម្ចាស់ម៉ូតូ Royal Enfield ជាង 1000 នាក់។2.tf

    Royal Enfield បានចាប់ផ្តើមបើកដំណើរការនៅក្នុងប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ 2020 ហើយចាប់តាំងពីពេលនោះមកបានក្លាយជា ម៉ាកយីហោម៉ូតូដែលពេញនិយមបំផុតមួយ។ ម៉ូតូម៉ាក Royal Enfield ត្រូវបានគេស្គាល់ថា ជាម៉ូតូដ៏ល្អឥតខ្ចោះ ដែលរួបបញ្ចូលជាមួយភាពក្លាសិកនិងសម័យហើយមានលក្ខណៈប្លែកពិសេសពីគេគួរអោយចាប់អារម្មណ៍។ ម៉ូតូរបស់ម៉ាកយីហោនេះ ជាដៃគូដ៏ល្អសម្រាប់ការជិះប្រចាំថ្ងៃ ក៏ដូចជាដំណើរកម្សាន្តចុងសប្តាហ៍ មិនថាទីក្រុងភ្នំពេញ ឬនៅខេត្ត។ អតិថិជន និងសហគមន៍របស់ Royal Enfield តែងតែទទួលបាននូវ វប្បធម៍នៃការជិះម៉ូតូដែលគេហៅថា Pure Motorcycling. ជាមួយគ្នានេះដែរ នេះជាមោទនភាពមួយដែរឃើញគ្រប់ម៉ូឌែលរបស់ Royal Enfield ត្រូវបានទទួលស្គាល់និងមានការប្រើប្រាស់ច្រើនសម្រាប់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។3.tf

    ថ្លែងអំពីព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះនៅកម្ពុជា លោក Anuj Dua នាយកធុរកិច្ច APAC Royal Enfield មានប្រសាសន៍ថា៖ “Royal Enfield មានផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រសម្រាប់ទីផ្សារពិភពលោករបស់ខ្លួន ហើយអាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលមានសក្ដានុពលនៃកំណើនយ៉ាងខ្លាំង។ យើងខ្ញុំជឿជាក់លើសន្ទុះប្រកបដោយនិរន្តរភាព និងការប្តេជ្ញាចិត្តរយៈពេលវែង ជាក់ស្ដែងប្រទេសកម្ពុជា គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះ។ ចាប់ពីពេលដែលចំនួនម៉ូតូ ២០០ ទៅ ៣០០គ្រឿង ត្រូវបានលក់ចេញ យើងខ្ញុំមានការជឿជាក់និងមានក្តីសង្ឃឹមថា Royal Enfield និងធ្វើបានច្រើនជាងនេះនៅក្នុងប្រទេសកម្ពុជា ហើយទីបំផុតយើងខ្ញុំក៏សម្រេចបានជាមួយអតិថិជនជាង 1000នាក់ សម្រាប់ការឈរជើងលើទីផ្សាររយះ ៥ឆ្នាំ។ ការឆ្លើយតបដ៏លើសលប់ចំពោះ Hunter និង Classic បានបញ្ជាក់ពីទំនុកចិត្តរបស់យើងនៅលើទីផ្សារប្រទេសកម្ពុជា។ ថ្ងៃនេះយើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលឃើញកំណើនសរុប 13% នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះគឺជាសក្ខីភាពពិតប្រាកដមួយចំពោះកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់យើងខ្ញុំ និងផែនការកំណើនជាយុទ្ធសាស្រ្តនៅក្នុងទីផ្សារសំខាន់ៗ។ គោលដៅរបស់យើងខ្ញុំគឺចង់សម្រេច​មិនត្រឹមតែឈានមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកផ្នែកម៉ូតូធុនមធ្យមទូទាំងពិភពលោកផងដែរ”។4.tf

    អំពី Royal Enfield

    យីហោម៉ូតូចំនាស់ចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ 1901។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ1955 ដែលជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯង ទាំងនេះហើយដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។5.tf

    ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន ម៉ូតូអគ្គិសនី Flying Flea រួមទាំង Flying Flea – the Classic-styled Flying Flea C6 និង Scrambler-styled Flying Flea S6, Scram 440, Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 and Continental GT 650 twins, the Shotgun 650, the new Himalayan adventure tourer, the Scram 411 ADV Crossover, the iconic Bullet 350, Classic 350 និង Goan Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។6.tf

    ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួន ៦ រួមមាន បង់ក្លាដែស នេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

    7.tf8.tf9.tf

     

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia