ម៉ូឌែល Royal Enfield Himalayan 2022 ជម្រើសដ៏សមស្របបំផុតក្នុងរដូវភ្លៀង
Daneth MechMAY 27 2022

Royal Enfield Himalayan គឺជាជម្រើសជាទីពេញចិត្តសម្រាប់អ្នកជិះម៉ូតូ ដែលចង់បានអ្វីដែលល្អបំផុតទាំងនៅលើផ្លូវ off-road និងផ្លូវធម្មតា។ ដូច្នេះហើយទើបម៉ូឌែលនេះត្រូវបានគេស្គាល់ថាជាប្រភេទ  “Built for All Road, Built for No Road”។ ម៉ូតូនេះមិនត្រឹមតែជា mile-muncher ដ៏អស្ចារ្យនោះទេ ប៉ុន្តែវាមានសមត្ថភាពល្អស្មើគ្នាក្នុងស្ថានភាពរដូវភ្លៀងដែលនឹងកៀកចូលមកដល់។ រដូវភ្លៀងធ្លាក់នៅក្នុងប្រទេសកម្ពុជាជាធម្មតាចាប់ផ្តើមពីខែឧសភាដល់ពាក់កណ្តាលខែតុលាដែលជាហេតុមួយធ្វើអោយប្រជាជនខ្មែរមានការត្រៀមបម្រុងខ្លះៗសម្រាប់របៀបរបបនៃការធ្វើដំនើររបស់ពួកគាត់។

ក្រៅពីកត្តាភ្លៀង បញ្ហាស្ទះចរាចរណ៍ក៏បានជាកត្តាមួយដែលធ្វើអោយប្រជាជនមួយចំនួនងាកមកស្វែងរកមធ្យោបាយធ្វើដំនើរដែលងាយស្រួលនិងរហ័សទាន់ពេលផងដែរដូចជាម៉ូតូជាដើម។ Royal Enfield Himalayan គឺល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងត្រូវបានបំពាក់គ្រឿងបរិក្ខារសម្រាប់ជិះក្នុងស្ថានភាពពិបាកបំផុតនៅលើដងផ្លូវ។ ជាក់ស្ដែងម៉ាស៊ីនដ៏មានថាមពលរបស់ម៉ូតូនេះ នឹងមិនជាប់គាំងក្នុងទឹកហើយទីតាំងបំពង់ស៊ីម៉ាំងវិញ គឺខ្ពស់ពីពីទឹក ដែលនឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកឡើយ។ អ្វីដែលធ្វើឱ្យអ្នកកាន់តែធូរទ្រូងជាងនេះទៀតនោះ គឺការបើកបរដែលកាន់តែល្អប្រសើរ ងាយស្រួលបត់បែន ដោយសារកម្ពស់កែបម៉ូតូគិតពីក្រោមមក (seat height) មានកម្ពស់ 800mm ដែលបង្កើតទីតាំងឈ្នាន់ដាក់ជើងដ៏ល្អបំផុត ហើយគម្លាតពីផ្ទៃដី (Ground Clearance) មកកន្លែងដាក់ជើងកម្ពស់ដល់ទៅ 220m មិនអាចធ្វើឱ្យទឹកសាចត្រូវជើងរបស់អ្នកបានងាយៗនោះទេ។

Photo 2022 05 27 10 29 29

Photo 2022 05 27 10 29 30

Photo 2022 05 27 10 29 31

ជារួមមកវិញស្តែងចេញពីការម៉ត់ចង់និងគិតអោយល្អិតល្អន់អំពីតំលៃម៉ូតូដែលមានតំលៃក្នុងរង្វង់ប្រហែល 5000 ដុល្លា បានធ្វើឱ្យ​ Royal Enfield Himalayan 411cc នៅតែជាម៉ូតូក្នុងក្តីស្រម៉ៃរបស់បងៗក្រុមអ្នកស្រលាញ់ការកំសាន្តបែប adventure ព្រោះវាជាម៉ូដែលមួយដែលមានដើមកំណើតពីចក្រភពអង់គ្លេស។ ភាពម៉ត់ចត់ សន្សំសំចៃពេលវេលានិងភាពធន់សម្រាប់គ្រប់ស្ថានភាពផ្លូវត្រូវបានបង្កើតឡើងដោយផ្ទាល់ទៅក្នុង Royal Enfield Himalayan ដែលអាចផ្ទុកប្រេងបាន ១៥ លីត្រផ្តល់នូវចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រដែលជាការចំនេញពេលវេលាក្នុងការដើរព្រៃដោយមិនចាំបាច់ខ្វល់ខ្វាយច្រើនពីការចាក់សាំងច្រើនដង។

លើសពីនេះ ប្រសិនបើអ្នកចង់ភៀសខ្លួនចេញពីទីក្រុង ដើម្បីស្វែងរករមណីយដ្ឋានធម្មជាតិក្នុងការសំរាកលំហែ និងបោះតង់នោះ Royal Enfield Himalayan 411cc នៅតែជាជម្រើសរបស់អ្នកក្នុងការប្រលូកនិងជិះលើផ្លូវភក់ ដែលនេះគឺជាកត្តាចាំបាច់មួយសម្រាប់អ្នកផ្សងព្រេង។ តើអ្នកធ្លាប់ស្រម៉ៃដែររឺទេថានៅពេល Royal Enfield Himalayan 411cc ឆ្លងកាត់ឧបសគ្គ ឬ ជិះចូលទៅក្នុងជង្ហុកដ៏ធំ ដែលមិននឹកស្មានដល់ វានឹងមិនប៉ះពាល់ដល់លំនឹង និងជំហររបស់អ្នកទេ ដោយសារតែការឌីហ្សាញបូមខាងមុខ 41mm របស់ Himalayan គឺល្អបំផុតក្នុងការបើកបរ ហើយរក្សានូវភាពចុះសម្រុងរបស់អ្នកជាមួយ ស្ថានភាពផ្លូវ ,ថ្ម និងអ្វីជាច្រើននៅចន្លោះនោះ។

Photo 2022 05 27 10 29 31 (2)

ជាមួយនឹងការរៀបចំដំណើរផ្សងព្រេងដែលត្រៀមរួចជាស្រេច channel ABS ភ្លោះ ជាស្តង់ដារជាមួយនឹងជម្រើសនៃការប្តូរវានៅកង់ខាងក្រោយ សម្រាប់ការបើកបរដែលមានអ្នកជិះជាមួយ និងសម្រាប់ការត្រួតពិនិត្យបន្ថែមទៀតនៅពេលកំពុងជិះលើផ្លូវប្រភេទ off-road ។ ក្នុងពេលឆាប់ៗនេះម៉ូឌែល Royal Enfield Himalayan មួយនេះផងដែរនិងស្វាគមន៍នូវម៉ូឌែលបងប្អូនរបស់វានោះគឺ Scram 411cc  ដែលនឹងមានវត្តមានឆាប់ៗក្នុងប្រទេសកម្ពុជា។

Photo 2022 05 27 10 29 32

ា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia