កំពូលតារាកំប្លែងMr Bean ប្រើស្នៀតសំងាត់ជួយខ្លួនឱ្យជោគជ័យសល់ទ្រព្យ១៥០លាន$ទោះរងការប្រមាថឆ្អែតឆ្អន់
ឡុង វឌ្ឍនៈAPRIL 28 2022167 views

ប្រសិនបើអ្នកធ្លាប់ទស្សនារឿងកំប្លែងរបស់ Mr Bean អ្នកច្បាស់ជាស្គាល់ហើយថា លោកជាមនុស្សមានទេពកោសល្យខ្ពស់បំផុតក្នុងសម្តែង បើទោះបីជាលោកមិននិយាយស្តីសូម្បីតែមួយម៉ាត់ក៏ដោយ ប៉ុន្តែអ្នកទស្សនាវីដេអូលោក អាចទទួលបានអត្ថន័យដែលលោកចង់ផ្ដល់ឱ្យ ខ្លះទៀតធ្វើឱ្យអ្នកទស្សនាសើចចំពោះកាយវិការកំប្លុកកំប្លែងរបស់លោក ជាហេតុជួយឱ្យលោកទទួលបានការគាំទ្រពាសពេញពិភពលោក មកទល់នឹងបច្ចុប្បន្ននេះ។

យ៉ាងណាមិញលោកមានឈ្មោះពិតហៅថា Rowan Atkinson បានក្លាយទៅជាតារាកំប្លែងដែលមានទេពកោសល្យបំផុតក្នុងពិភពលោក។ លោកកើតនៅថ្ងៃទី៦​​ ខែមករា ឆ្នាំ១៩៥៥ នាចក្រភពអង់គ្លេស។ លោកបានសិក្សាជំនាញវិស្វករ នៅសកលវិទ្យាល័យដ៏ល្បី Oxford University សព្វថ្ងៃលោកមានអាយុ៦៧ឆ្នាំ និងសល់ទ្រព្យសម្បត្តិប្រមាណជាង១៥០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ។

ជាងនេះទៅទៀត ជីវិតកុមារភាពរបស់លោកកាលនៅសាលារៀនលោកតែងតែត្រូវបានមិត្តភក្តិធ្វើបាបជានិច្ចជាកាលព្រោះលោកមិនចេះមាត់កអ្វីឡើយ មួយទៀតសោតថែមទាំងជាមនុស្សដែលអៀនខ្មាសច្រើនផងដែរ។ លើសពីនេះទៅទៀតលោកថែមទាំងត្រូវបានគ្រូពោលពាក្យមួយម៉ាត់ដាក់ថា "ខ្ញុំដូចជាមិនឃើញអ្វីដែលពិសេសសោះក្នុងខ្លួនអ្នក" ហើយក៏ត្រូវគេនិយាយជារឿយៗថាជីវិតរបស់លោកនឹងមិនជោគជ័យនោះទេព្រោះតែគេគិតថាមុខរបស់លោកមិនស្អាត។

ដោយឡែកហេតុតែនិស្ស័យស្រឡាញ់សិល្បៈរបស់លោកធ្វើឱ្យលោកដឹងថាខ្លួនឯងចូលចិត្តការសម្តែងជាខ្លាំង។ លោកបានដាក់ពាក្យប្រលងសម្តែងតាមកម្មវិធីទូរទស្សន៍នានា ប៉ុន្តែត្រូវបានគេបដិសេធ ព្រោះលោកជាមនុស្សដែលនិយាយមិនច្បាស់(ត្រដិត) ហើយថែមទាំងត្រូវបានគេរិះគន់ថាសម្តែងមិនកើតទៀតផង។ បើទោះបីជាយ៉ាងណាក៏ដោយ Mr Bean មិនបានបោះបង់ចោលក្តីស្រមៃមួយនេះទេ ដោយចិត្តខ្លាំងផង លោកក៏បង្កើតកម្មវិធីកំប្លែងមួយដោយខ្លួនឯងដោយធ្វើការសរសេរសាច់រឿងដោយខ្លួនឯងផង និងរកឃើញថាខ្លួនឯង អាចសម្តែងបានល្អបំផុតនៅពេលដែលមិននិយាយស្តី និងសម្តែងជាតួអង្គមនុស្សម្នាក់ផ្សេងទៀត។

ស្នៀតដែលលោកប្រើប្រាស់ដើម្បីភាពជោគជ័យរបស់លោកគឺការចេះដុសខាត់កែច្នៃចំណុចខ្សោយរបស់ខ្លួន ឱ្យក្លាយជាចំណុចពិសេសខុសប្លែកពីគេវិញ និងមិនបានយកចំណុចខ្សោយរបស់ខ្លួនឯង មកធ្វើជាបញ្ហាក្នុងការសម្រេចក្ដីស្រមៃនោះទេ។ ​គ្មាននរណាម្នាក់ដែលឥតខ្ចោះទេក្នុងលោកនេះ ដូច្នេះហើយអ្នកក៏អាចយកចំណុចខ្សោយជាទេពកោសល្យដ៏អស្ចារ្យរបស់អ្នកបានផងដែរ​ ប្រសិនបើអ្នកខិតខំប្រឹងប្រែង និងដុសខាត់វាជារៀងរាល់ថ្ងៃ ដោយផ្តោតលើគោលដៅ មានជំនឿលើខ្លួនឯងជានិច្ច ដោយមិនឱ្យភាពខ្វះខាតរបស់ខ្លួនមករារាំងក្តីស្រមៃជាដាច់ខាត៕

អត្ថបទ​ដោយ៖​​  ពីង​ ​ជូអេង

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia