ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ — ASUSបានបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំសំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាCreatorដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់ នោះគឺROG Fan Gathering 2022។
ក្រុមហ៊ុននASUSបានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ៥០០នាក់សំរាប់១ថ្ងៃពេញដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត៥០០០ដុល្លារ ក្នុងនោះរួមមាន៖ សេរ៊ីTUF 2022សំរាប់អ្នកឌីហ្សាញ ឬលេងហ្គេមទូទៅ សេរ៊ី ROG Strix G និងROG Strix Scar Editionសំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង សេរ៊ីZephyrus G15 និងM16សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត សេរ៊ី Zephyrus Flow Z13សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ១៣អ៊ីញហើយអាចដកអេក្រង់បាន និងសេរ៊ីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ២ និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650ផងដែរ។
ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែក និងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោកឆេងសុភក្ត្រ (Mr. Reanthort), លោកJohn Sey, Mr. Ream Angkor ក៏ដូចជាInfluencer Tik Tokផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺមានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុមCosplayស្អាតៗជាច្រើនដែលធ្វើអោយទិដ្ឋភាពកាន់តែសប្បាយរីករាយ។
ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះគឺការប្រកួតហ្គេមValorantយ៉ាងស្វិតស្វាញរវាងក្រុមTeam Max និង ReigN Priorityនៅលើកុំព្យូទ័រROGដោយផ្ទាល់តែម្តង។
ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុនASUSបានចែកកាដូអនុស្សាវរីយ៍ជាច្រើនព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ និងគ្រឿងលំអកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។
Press Contacts
Ms. SAK Sovannry
Digital Marketer
Sovannry_Sak@asus.com