ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី
នារី AUTOJUNE 20 20241 K views

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

Photo 2024 06 20 11 39 02

Photo 2024 06 20 11 39 04

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ក៏មានផ្តល់ជូននូវសេវាកម្មពិសេសមួយសម្រាប់ភាពងាយស្រួលដល់អតិថិជន​ដែលមាន​ចំណាប់​អារម្មណ៍ក្នុងការជ្រើសរើសរថយន្តថ្មី នោះគឺសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយក​រថយន្ត​​​​ថ្មី ដែលអតិថិជនអាច​យក​រថយន្ត​ប្រភេទ​ណាក៏បានដែរ ហើយអាចផ្លាស់ប្តូរយករថយន្តថ្មីណា​មួយ​ដែល​ខ្លួនស្រលាញ់ពេញចិត្ត ក្នុង​លក្ខខណ្ឌ​​យ៉ាងងាយស្រួលបំផុត ដែលសេវាកម្មនេះ គឺមាន​នៅ​ក្នុ​ងអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មី នេះជាពិសេស​តែម្តង។”

Photo 2024 06 20 11 38 52

Photo 2024 06 20 11 38 48

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ ​សាខា​ភ្នំពេញថ្មីនេះ គឺជាអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ​ លំដាប់ខ្ពស់ដែលមានផ្នែកលក់ ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់​គ្រប់​ប្រភេទ ដោយផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនក្នុងការជ្រើសរើសរថយន្ត ហ្វដ របស់​យើង។ មិនត្រឹម​តែ​ប៉ុណ្ណោះ ការបង្កើត អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខា​ភ្នំពេញថ្មី​នេះ គឺ​ដើម្បីបង្ខិតសេវាកម្មជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់នេះ នឹងផ្តល់ជូននូវបទពិសោធន៍សេវាកម្ម​យ៉ាង​កកក្តៅដល់ម្ចាស់រថយន្ត ហ្វដ ។”​

Photo 2024 06 20 11 38 50

Photo 2024 06 20 11 39 00

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី ដែលអតិថិជនអាចមានជម្រើសថ្មីក្នុងការផ្លាស់​មករករថយន្ត ហ្វដ ស៊េរីថ្មីដែលអតិថិជនពេញចិត្ត ដោយមានលក្ខខណ្ឌយ៉ាងស្រួល និងលឿន​បំផុត។ អគារតាំង​បង្ហាញ​ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មីនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ផ្លូវលេខ 1019, ភូមិ ពោងពាយ, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​​ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 077 722 999 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។

Photo 2024 06 20 11 38 39

Photo 2024 06 20 11 38 55

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia