ទម្លាប់៧យ៉ាង មហាសេដ្ឋីចូលចិត្តធ្វើ ជួយដោះស្រាយបញ្ហាជីវិតនិងរស់នៅរីករាយ​
Ping Chou EngAPRIL 21 202595 views

ទម្លាប់គឺជាសកម្មភាពប្រចាំថ្ងៃដែលអាចកំណត់ជោគវាសនារបស់មនុស្ស ខណៈយោងតាមការសិក្សាស្រាវជ្រាវដូចៗគ្នាថាទម្លាប់និងវិន័យល្អនឹងជួយមនុស្សឱ្យអាចដោះស្រាយបញ្ហាស្ទើរ១០០ភាគរយក្នុងជីវិតរបស់ពួកគេ។ 

យ៉ាងណាមិញតាមការលើកឡើងរបស់វាគ្មិនល្បីឈ្មោះជនជាតិ​អាមេរិចគឺលោក Jack Canfield បាននិយាយថាទម្លាប់តូចៗទាំង៧យ៉ាងដូចខាងក្រោមនេះ អ្នកមានបរិបូរណ៍ទៅដោយសុខភាព លុយកាក់ សុភមង្គល ចំណេះដឹងនិងទំនាក់ទំនង ចូលចិត្តធ្វើបំផុត ជួយឱ្យពួកគេមានជីវិតរីករាយបំផុត ដោយមនុស្សធម្មតាក៏អាចចាប់ផ្តើមធ្វើបាន។ 

១. របៀបទទួលទាន៖ ការហូបចុកគឺជាតម្រូវការសម្រាប់ការរស់នៅមួយផ្នែកធំ​ ដូច្នេះអ្នកមានទ្រព្យតែងតែយកចិត្តទុកដាក់និងការបរិភោគនេះខ្លាំងបំផុត។ ជំនួសឱ្យការបរិភោគអាហារសម្រន់គឺពួកគេបរិភោគតែអាហារណាដែលអាចជួយជំរុញផលិតភាពការងារ និងជំនួយសុខភាពពួកគេតែប៉ុណ្ណោះ។

. តែងហាត់ប្រាណរក្សារាង៖ ក្រៅពីការទទួលអាហារសុខភាព ពួកគេក៏មានទម្លាប់ហាត់ប្រាណដើម្បីថែរក្សារាង និងទំហំមួយតាមស្តង់ដារផ្ទាល់ខ្លួន ដើម្បីឱ្យពួកគេអាចទទួលបាននូវរូបរាងងាយស្រួលសម្រាប់ការប្រកបការងារប្រចាំថ្ងៃ និងមានសុខភាពរឹងមាំបំផុត។

. យកឈ្នះពេលព្រឹក៖ សេដ្ឋី Jack ថាទម្លាប់អ្នកមានគឺគេងឱ្យគ្រប់៧ម៉ោងនៅរៀងរាល់យប់និងងើបវិញឱ្យបានលឿនមុនម៉ោង៥ព្រឹកឱ្យបានទៀងទាត់ជានិច្ច ដើម្បីឱ្យខួរក្បាលពួកគេអាចចងចាំបានល្អបំផុត និងមានអារម្មណ៍ស្រស់ថ្លានៅពេលភ្ញាក់ពីគេងនៅពេលព្រឹកព្រលឹម ដែលនេះជាគោលការណ៍១ដកស្រង់ចេញសៀវភៅមួយក្បាលដែលមានចំ​ណងជើងថា “The 5AM Club” និពន្ធដោយលោក Robin Sharma និយាយអំពីការឈ្នះពេលព្រឹកដើម្បីមានជីវិតដ៏រីករាយ។

. មានគោលដៅ់ធំ៖ ការរៀបចំគោលដៅទុកមុនជានិច្ចសម្រាប់ការងាររបស់ពួកគេដែលមានបែងចែកជាឆ្នាំ ជាខែ​ជាថ្ងៃជាដើម។ ការធ្វើបែបនេះគឺជួយឱ្យពួកគេអាចសម្រេចការងារបានលឿននិងមានប្រសិទ្ធិភាពបំផុត មួយវិនាទីនៃការសម្រេចចិត្តរបស់ពួកគេគឺត្រូវទទួលឥទិ្ធពលតាមរយៈការមានគោលដៅទុកជាមុន។

៥. មានបញ្ចីការងារសំខាន់ប្រចាំថ្ងៃជានិច្ច៖ ការមានបញ្ជីកាលវិភាគការងារប្រចាំថ្ងៃធ្វើឱ្យពួកគេអាចប្រើប្រាស់ពេលវេលា​២៤ម៉ោងរបស់ពួកគេឱ្យមានប្រយោជន៍និងមានប្រសិទ្ធិភាពបំផុតព្រមទាំងមិនសូវស្មុគស្មាញនោះទេ។

. រៀននិងអភិវឌ្ឍខ្លួនជានិច្ច៖ អ្នកមានតែងមានទម្លាប់អានជារៀងរាល់ថ្ងៃដើម្បីទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃដើម្បីអភិវឌ្ឍន៍ខ្លួននិងគំនិតថ្មីៗក្នុងការអនុវត្តការងារ និងអាចជួយឱ្យការនិយាយមានភាពទាក់ទាញថែមទាំងផង។ 

. បង្កើតនិងពង្រឹងទំនាក់ទំនងការធ្វើបណ្តេញទំនាក់ទំនងគឺពិតជាមានសារៈសំខាន់បំផុត ដូច្នេះរាល់ទំនាក់ទំនងក្នុងសង្គមរបស់អ្នកមានៗគឺតែងរាប់អានមនុស្សដែលមានលក្ខណៈដូចគ្នាហើយ ការធ្វើទំនាក់ទំនងរបស់ពួកគេតែងតែអាចឱ្យពួកគេរៀនសូត្រពីដៃគូ​ម្ខាងទៀតជានិច្ច។

ជាការពិតណាស់អ្នកមានៗតែងមានទម្លាប់តូចៗទាំងអស់នេះដើម្បីឱ្យពួកគេអាចសម្រេចកិច្ចធំៗបានប្រកបដោយប្រសិទ្ធិភាព ហើយថាមពលទាំងអស់នេះ ធ្វើឱ្យពួកមិនងាយចុះចាញ់និងមានភាពក្លាហានដើម្បីដោះស្រាយបញ្ហាជានិច្ច៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia