តាមគេហទំព័រហ្វ៊េសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត បានបង្ហាញឈ្មោះ Resort ជាគោលដៅទាក់ទាញសំខាន់ៗ សម្រាប់អ្នកដែលចង់ទៅលេងភ្នំគិរីរម្យ ដែលជាឧទ្យានជាតិនៃកម្ពុជា ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា តាមតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះមានរីស៊ត៨កន្លែង ដែលអ្នកគួរទៅលេង នៅលើភ្នំគីរីរម្យរួមមាន៖
១. រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត
២. រំហើយ គិរីរម្យ រីស៊ត
៣. បឹងចំការតែ
៤. ភូមិដំណាក់ដំរី
៥. ទឹកធ្លាក់ឆៃយ៉ា
៦. បឹងប៉េសេ
៧. ឧទ្យានបោះតង់
៨. ទឹកធ្លាក់អូតាសេក
គួរជម្រាបថាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មានឈ្មោះល្បីល្បាញថាភ្នំគីរីរម្យ ដែលជាឧទ្យានជាតិបានបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា មានចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ឧទ្យានជាតិគិរីរម្យនេះដែរ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅដោយដើមស្រល់ធម្មជាតិ ជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ៕