តើអ្វីទៅជាពន្ធប្រថាប់ត្រា? តោះមកដឹងពីពន្ធប្រថាប់ត្រាក៏ដូចជាភាគរយរបស់អត្រាពន្ធនេះ
Bunthoeun KoemMARCH 26 20231.3 K views

ពន្ធប្រថាប់ត្រាវាគឺជាការចាំបាច់និងមានសារៈសំខាន់ណាស់នៅពេលលោកអ្នកត្រូវការទិញ-លក់ ឬកាន់កាប់អចលនទ្រព្យ លោកអ្នកគប្បីយល់ដឹងនូវពន្ធប្រភេទនេះដើម្បីភាពងាយស្រួលនៃដំណើរការទៅលើអចលនទ្រព្យ។

បើនិយាយពីពន្ធប្រថាប់ត្រាវិញ​ គឺសំដៅទៅលើពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវប្រមូលទៅលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ដូចជា ការទិញ-លក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជាអចលនទ្រព្យនោះបានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីរួចរាល់ក្តី (មានប័ណ្ណកម្មសិទ្ធ​ឬប្លង់រឹង)​ ឬពុំបានចុះបញ្ជីក្តី (គ្មានប័ណ្ណកម្មសិទ្ធ​ឬប្លង់ទន់)។

ពន្ធប្រភេទនេះតម្រូវឱ្យបង់ក្នុងករណីមានការទិញឬលក់ ហើយផ្ទេរកម្មសិទ្ធ។ ជាទូទៅពន្ធនេះមានអត្រាពន្ធ ៤% គឺជាកាតព្វកិច្ចរបស់អ្នកទិញត្រូវបង់ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យទៅលើកិច្ចសន្យាទិញ-លក់។ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែ ក្រោយមានការផ្ទេរកម្មសិទ្ធិ។

ក្នុងនោះក៏មានករណីមួយចំនួនដែលពន្ធប្រថាប់ត្រាត្រូវបានលើកលែងក្នុងលក្ខខណ្ឌដូចខាងក្រោម៖

ទី១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និងធ្វើកសិឧហ្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។

ទី២៖ ពន្ធនេះក៏ត្រូវអនុគ្រោះចំពោះការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតតាមពីររូបភាពរួមមាន៖ សន្តតិកម្ម (សំដៅការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅញាតិ) និងប្រទានកម្ម (សំដៅដល់ការផ្ទេរ អចលនទ្រព្យពីមនុស្សនៅរស់អោយញាតិដោយមិនគិតថ្លៃ)៕

Photo 2023 03 07 09 51 26

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia