កុំឲ្យច្រឡំ! មកស្គាល់ពីពន្ធប្រថាប់ត្រាការផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅខ្មែរ ខណៈដែលករណីទាំងនេះត្រូវបានលើកលែងពន្ធ
Bunthoeun KoemSEPTEMBER 25 2023785 views

ពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញលក់ ការដោះដូរ ការធ្វើអំណោយអចលនទ្រព្យ ឬការដាក់ហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។អត្រាពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានកំណត់តាមអត្រា ៤% នៃមូលដ្ឋានគិតពន្ធ។

រូបមន្ដនៃការគិតពន្ធខាងលើគឺ៖ ប្រាក់ពន្ធត្រូវ​បង់ = មូលដ្ឋានគិតពន្ធ x ៤% ( មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យសរុប - ការអនុគ្រោះពន្ធ)។

យោងតាមការបញ្ជាក់ពីអគ្គនាយករដ្ឋានពន្ធដារ សម្រាប់ការលើកលែងពន្ធ និងការអនុគ្រោះពន្ធ នៃពន្ធប្រថាប់ត្រាការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនេះរួមមាន៖

១. ការលើកលែងពន្ធ

  • ការ​ទទួល​កម្មសិទ្ធិ​ ឬសិទ្ធិកាន់កាប់ដីក្នុង​លក្ខណៈសម្ប​ទានពី​រាជ​រដ្ឋាភិបាល ​សម្រាប់​ជាប្រយោជន៍សេដ្ឋកិច្ចឬសង្គម​កិច្ច។
    • ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលចុះបញ្ជីសារពើភណ្ឌរបស់ស្ថាប័នរដ្ឋ។
    • ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលនានា។
    • ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ ”៖
    • ការធ្វើសន្តតិកម្ម៖ រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត និងពីឪពុក-ម្តាយទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)
    • ការធ្វើប្រទានកម្ម “លើកទី១”៖ រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត ពីឪពុក-ម្តាយទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍) និងពីយាយ-តាទៅចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

    ១. ការអនុគ្រោះពន្ធ

    • ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុង “រង្វង់ញាតិ ”រួមមាន៖ រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ រវាងបងប្អូនបង្កើតនិងបងប្អូនបង្កើត
    • ករណីខាងលើត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា៖
    • សន្តតិកម្ម : ចំនួន ២០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធ ៨ ០០០ ០០០ រៀល
    • ប្រទានកម្ម : ចំនួន ១០០ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធ ៤ ០០០ ០០០ រៀល

    ករណីមានប្រាក់ពន្ធត្រូវបង់លើសពីនេះ ត្រូវបង់ចំណែកដែលលើសនោះ។

    • ការធ្វើប្រទានកម្មចាប់ពី “លើកទី២តទៅ”លើអចលនទ្រព្យដដែលក្នុង “រង្វង់ញាតិ ”រួមមាន៖ រវាងឪពុក-ម្តាយនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយ-តាបង្កើតនិងចៅបង្កើត ពីឪពុក-ម្តាយទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍) និងពីយាយ-តាទៅចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធ (ទ្រព្យរួមប្តីប្រពន្ធក្នុងអំឡុងពេលអាពាហ៍ពិពាហ៍)

    ករណីខាងលើត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ១០០​ ០០០ ០០០ រៀល ស្មើនឹងប្រាក់ពន្ធចំនួន ៤ ០០០ ០០០ រៀល។ ករណីមានប្រាក់ពន្ធត្រូវបង់លើសពីនេះ ត្រូវបង់ចំណែកដែលលើសនោះ៕

    358525281 252710857476549 7582668498903484625 N

    378682554 288933300520971 6844674594320050452 N

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia