ជាស្ដេចវិនិយោគមែន តែWarren Buffett ពន្យល់មូលហេតុដែលគាត់មិនទិញអចលនទ្រព្យនិងមាស
Toeuy HongFEBRUARY 3 2023633 views

សេដ្ឋី Warren Buffett ត្រូវបានគេចាត់ទុកគាត់ជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ តែអ្វីដែលចម្លែកនោះគឺស្ដេចវិនិយោគវ័យ៩០ប្លាយរូបនេះវិនិយោគទិញអចលនទ្រព្យនិងមាសជាលក្ខណៈវិនិយោគបែបអាជីវឡើយខណៈ មនុស្សជាច្រើនតែងតែវិនិយោគលើរបស់២នេះ។

ស្ដេចវិនិយោគរូបនេះធ្លាប់លើកឡើងថា មូលហេតុដែលលោកមិនវិនិយោគទិញមាស ដោយសារតែមាសគឺទ្រព្យដែលមិនអាចផលិតអ្វីបានទាល់តែសោះ។ ត្រង់នេះធ្លាប់លើកឡើងថា” មាសជាទ្រព្យដែលមិនអាចផលិតអ្វីបាននោះទេ តែមនុស្សមួយចំនួនទិញវិនិយោគលើមាសគឺក្នុងក្ដីសង្ឃឹមថាអនាគតទៅអាចលក់បន្តឲ្យអ្នកផ្សេងក្នុងតម្លៃថ្លៃ”។

តាមពិតទៅសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដែលផ្ដោតលើគុណតម្លៃ ជាជាងវិនិយោគឃើញប្រាក់ចំណេញតែមួយមុខ។  ជាក់ស្ដែងលោកវិនិយោគលើភាគហ៊ុនតាមរយៈទិញភាគហ៊ុនក្រុមហ៊ុន ព្រោះក្រុមហ៊ុនគឺបម្រើដល់មនុស្សជាតិជាដូចបង្កើតផលិតឬសេវាកម្មដើម្បីបំពេញតម្រូវការក៏ដូចជាសម្រួលដល់ការរស់នៅរបស់មនុស្សជាដើម។ ចំណែកមាសវិញលោកថាវាមិនអាចផលិតអ្វីបានទាំងអស់ ហើយនេះជាមូលហេតុលដែលលោកមិនវិនិយោគទិញមាសដូចគេដូចឯង។

ចំណែកអចលនទ្រព្យវិញ សេដ្ឋីវិនិយោគជើងចាស់សញ្ជាតិអាមេរិករូបនេះ មិនវិនិយោគទិញអចលនទ្រព្យជាលក្ខណៈវិនិយោគឡើយ មិនថាផ្ទះឬអគារពាណិជ្ជកម្មនោះទេ។ ត្រង់នេះលោកធ្លាប់លើកការឡើងថាការទិញនិងគ្រប់គ្រងអចលនទ្រព្យវាជាការលក្ខណៈធ្វើការជីវកម្មជាជាងការវិនិយោគ ហើយគួបផ្សំនឹង Warren Buffett ជាអ្នកវិនិយោគ ដូច្នេះគាត់សម្រេចជ្រើសរើសការវិនិយោគក្នុងក្រុមហ៊ុន ជាជាងទិញអចលនទ្រព្យដោយខ្លួនឯងមកគ្រប់គ្រងនាំតែស្មុគស្មាញ។

 តាមពិតទៅសេដ្ឋី Warren Buffett មិនមែនជាអ្នកប្រឆាំនឹងវិនិយោគលើអចលនទ្រព្យនោះ ប៉ុន្ដែដូចអ្វីដែលបានរៀបរាប់ខាងលើគឺថាសេដ្ឋីរូបនេះមិនទិញអចលនទ្រព្យ ជាលក្ខណៈវិនិយោគអចលនទ្រព្យដោយផ្ទាល់មកគ្រប់គ្រងផ្ទាល់ដៃឡើយ។ ដូច្នេះហើយខណៈលោកជាអ្នកវិនិយោគលើផ្សារហ៊ុន លោកជ្រើសរើសការវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអចលនទ្រព្យ។ ជាក់ស្ដែងគាត់ក៏មានភាគហ៊ុននៅក្នុង Real Estate Investment Trusts( REITs) ដែលជាផ្លេតហ្វមមួយសម្រាប់អ្នកវិនិយោគទិញហ៊ុនក្រុមហ៊ុនរកស៊ីលើអចលនទ្រព្យ។

 គួរបញ្ជាក់ផងដែរ សេដ្ឋី Warren Buffett បច្ចុប្បន្នមានទ្រព្យប្រមាណ១០៨ពាន់ដុល្លារ ហើយលោកជាអ្នកវិនិយោគភាគហ៊ុនដែលជោគជ័យបំផុតលើពិភពលោក។ យុទ្ធសាស្រ្តវិនិយោគក៏សាមញ្ញដែលធ្វើឲ្យលោកក្លាយជាសេដ្ឋីទ្រព្យរាប់ពាន់លានដុល្លារដូចសព្វថ្ងៃគឺ វិនិយោគទិញហ៊ុន ដោយជ្រើសរើសភាគហ៊ុនក្រុមហ៊ុនដែលរឹងនមាំ ផ្ដោតលើការវិនិយោគរយៈពេលវែង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia