ត្រៀម CV ! ក្រុមហ៊ុនចំនួន៧ ប្រកាសរើ.សបុ.គ្គលិកជាច្រើននាក់ដា.ក់ភ្លាម សម្ភាស.ន៍ភ្លាម
ធី ស្រីល័ក្ខMAY 29 202410.6 K views

ជាឱកាសល្អសម្រាប់បងប្អូនសិស្ស និស្សិត ដែលកំពុងតែស្វែងរកការងារធ្វើ ខណៈក្រុមហ៊ុនធំៗចំនួន៧ នឹងផ្តល់ឱកាសការងារសរុបចំនួន ៥៥៩ កន្លែងដល់អ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើយោងតាមចេញផ្សាររបស់ National Employment Agency  កាលពីម្សិលមិញនេះ។

ទាក់ទងជាមួយនឹងការសម្ភាសន៍គឺប្រព្រឹត្តិឡើងចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយការសម្ភាសន៍នេះនឹងជួបផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះភ្លាមៗតែម្តង។

ចំពោះក្រុមហ៊ុនធំៗទាំង៧ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖

១. ក្រុមហ៊ុន កាន្និកា វឌ្ឍនៈ លក្ខិណា (ខេវីអិល) ឯ.ក

២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

៣. ក្រុមហ៊ុនហ្វ័រវើដ ខេម អ៊ិនធើណសិនណល អ៊ិនវេសមេន

៤. ក្រុមហ៊ុន ណូវ៉ាជេម អ៊ិនវេសម៉ិន ឯ.ក

៥. ក្រុមហ៊ុនGP investment Management limited company

៦. ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក

៧. ក្រុមហ៊ុន វ័ន ភ័ញ ខឹរៀ លេប  ឯ.ក។

១២

ដូច្នេះ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាស៍ភ្លាមៗតែម្តងបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia