ភ្លៀងធ្លាក់ដើមឆ្នាំ! ចាប់ពីស្អែកតំបន់ទាំង ៣នេះ អាចនឹងមានភ្លៀងធ្លាក់ រយៈពេល១សប្តាហ៍
Bunthoeun KoemJANUARY 3 202312.1 K views

យោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ​​២០២៣ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដោយទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសមកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បួង។ ហើយចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ នឹងទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។  

ជាមួយគ្នានេះ តាមការបញ្ជាក់ពីក្រសួង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់សំខាន់ ៣ របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន ដែលក្នុងនោះរួមមាន៖

១.តំបន់ទំនាបកណ្ដាល

នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

២.តំបន់ខ្ពង់រាប

នៅថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៣ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

៣.តំបន់មាត់សមុទ្រ

នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែ មករា ឆ្នាំ២០២៣ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្កួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីធម្យមទៅបង្គួរផងដែរ៕

Photo 2023 01 03 08 04 58

អត្ថបទដោយ៖ ឌឿក ស្រី នុត

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia