ប្លែកមែនទែន! បុរសវ័យ២៤ឆ្នាំនេះ ប្រើក្បួន១+១+១=១០ ជួយឱ្យខ្លួនក្លាយជាសេដ្ឋីទាំងវ័យក្មេង
Kan DaraAPRIL 12 20232.2 K views

លោក Rahul Rai គឺជាមនុស្សម្នាក់ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើវិស័យគ្រីបតូ និងក្លាយជាសេដ្ឋីត្រឹមវ័យ ២៤ឆ្នាំ ដោយសាររូបមន្តគណិតវិទ្យាដ៏ចម្លែកមួយគឺ «១++=១០»

ក្នុងឆ្នាំ២០១៧ ខណៈពេលដែលកំពុងធ្វើការជាអ្នកវិភាគនៅក្រុមហ៊ុន Morgan Stanley បុរសជនជាតិឥណ្ឌាម្នាក់នេះបានបង្កើតមូលនិធិ Gamma Point Capital cryptocurrency ជាមួយមិត្តភក្តិពីរនាក់របស់លោកគឺ Eash Aggarwal និង Sanat Rao។ ក្រោយមក Rahul Rai បានលក់មូលនិធិគ្រីបតូ មួយផ្នែកដែលមានលោកជាសហស្ថាបនិក ទៅឲ្យក្រុមហ៊ុន BlockTower Capital ក្នុងតម្លៃ ៣៥លានដុល្លារ។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ Rahul Rai បានក្លាយជាសេដ្ឋីនៅខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នលោកគឺជាសហប្រធាននៃទីផ្សារអព្យាក្រឹតនៅ BlockTower Capital ដែលប្រតិបត្តិការ BlockTower Gamma Point Market Neutral Fund។

ក្នុងការចែករំលែកអំពីភាពជោគជ័យលើវិស័យរូបិយប័ណ្ណគ្រីបតូ សេដ្ឋីថ្មីថ្មោងរូបនេះគិតថា លោកបានធ្វើវាតាមរយៈរូបមន្តពិសេសមួយ ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកមានក្រុមការងារល្អ អ្នកពិតជាអាចបង្កើតស្ថានភាពមួយដ៏ប្រសើរ ដែលខ្ញុំហៅថាច្បាប់ «1+1+1=10»។ គំនិត និងកម្លាំងសាមគ្គីទាំងនេះ នឹងនាំអ្នកទៅរកភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងការច្នៃប្រឌិតខ្ពស់»។ លោកបានបន្តទៀតថា៖ «ខ្ញុំ​មាន​អារម្មណ៍រំភើប​ណាស់ ខ្ញុំ​ពិត​ជា​មិន​រំពឹង​ថា​នឹង​ក្លាយ​ជា​សេដ្ឋីត្រឹមវ័យ​​របស់​ខ្ញុំ​នោះ​ទេ»។

យ៉ាងណាមិញ ស្មារតីសាមគ្គីក្រុមជាធ្លុងមួយ គឺជាថាមពលដ៏អស្ចារ្យនាំទៅរកការសម្រេចបានលទ្ធផលនឹកស្មានមិនដល់។ ហើយច្បាប់ 1+1+1=10 អាចប្រើប្រាស់បានទាំងនៅក្នុងក្រុមការងារតូច ស្ថាប័នធំ និងសូម្បីតែម្ចាស់អាជីវកម្មគ្រប់ប្រភេទក៏អាចយកទៅអនុវត្តនៅក្នុងសង្វាក់ផលិតកម្មបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia