ស្ងាត់ៗ បុរី ប៉េង ហួត ត្រៀម​បើក​សម្ពោធ​គម្រោង​ថ្មី​មួយ​ទៀតស្វាគមន៍ឆ្នាំថ្មី
Sopheak PichJANUARY 18 2024

គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុម​ហ៊ុន​បុរី ប៉េង ហួត បាន​ប្រកាសបើកលក់​សាកល្បង (Pre-Sale)​ គម្រោង​ថ្មី​មួយ​ទៀត​​មាន​ឈ្មោះ​ថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែល​នឹងត្រៀមបើក​សម្ពោធ​ជាផ្លូវការនៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

Photo 2024 01 18 15 27 56

 

គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះ​បាន​ចាប់ផ្ដើម​​បើក​លក់​សាកល្បង​កាលពីថ្ងៃទី១ ខែ​មករា​ ឆ្នាំ២០២៤ ហើយ​ក្នុង​រយៈពេលជាងដប់ថ្ងៃ​​មក​នេះ គេសង្កេត​ឃើញ​ថា​មាន​អតិថិជន​ជា​ច្រើនបាន​ចាប់អារម្មណ៍​ ទៅ​សាក​សួរ​ព័ត៌មាន​ដល់​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត។ លោកស្រី​ទេព កន្និថា ប្រធាន​ផ្នែក​លក់​ជាន់​ខ្ពស់​បាន​មាន​ប្រសាសន៍​ថា "គ្រាន់​តែ​ដឹង​ថា​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី មាន​អតិថិជន​ជា​ច្រើន​ទាំង​អតិថិជន​ចាស់​ ទាំង​អតិថិជន​ថ្មី​គាត់​មក​សួរ​ព័ត៌មាន ហើយ​មាន​អតិថិជន​មួយ​ចំនួន​ ​គាត់​ក៏​បាន​កក់​យក​ទីតាំង​ដែល​គាត់​ពេញចិត្ត​រួច​ទៅ​ហើយ"។ លោកស្រីក៏បានបន្តទៀតថា “មូលហេតុដែលមានការចាប់អារម្មណ៍ច្រើនបែបនេះ  ដោយសារតែគម្រោងនេះមានម៉ូដផ្ទះថ្មីស្រឡាង បរិយាកាសផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជួយបង្កើនការរស់នៅកាន់តែទំនើបទាន់សម័យ”។

 

គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ​មាន​ទី​តាំង​ស្ថិត​នៅចំបេះដូងនៃគម្រោងធំៗចំនួន2 គឺ​​គម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព 250ហិកតា និង គម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Eco Collection) អភិវឌ្ឍលើផ្ទៃដីប្រមាណ 150ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​​គួររម្លឹកថា គម្រោង​លំនៅឋានបែបសហគមន៍ទំនើបចម្រុះទាំងពីរនេះ បានទទួលការគាំទ្រស្ទើរតែទាំងស្រុងទៅហើយពីសំណាក់អតិថិជនដែលបានរស់នៅបច្ចុប្បន្ន។

លោកស្រី​ ទេព កន្និថា ក៏​បាន​ប្រាប់​បន្ថែម​ទៀត​ផង​ដែរ​ថា "គម្រោង​ថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ជា​គម្រោង​ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ផ្ដោត​​សំខាន់​ទៅ​លើ​ការ​រស់​នៅ​បែប​ទំនើបស៊ីវីល័យ និង​គិត​គូ​ដល់ផា​សុកភាព​នៃការ​រស់នៅ ដែល​មាន​សួនច្បារ​បៃតង បរិស្ថាន​ជុំ​វិញ​ស្រស់​ស្រាយ​មាន​ខ្យល់​បរិសុទ្ធ ហើយ​ផ្ដល់​នូវ​សុខ​សុវត្ថិភាព​ជូន​អតិថិជន ដោយមានទាំងផ្លូវរត់ម៉ារ៉ាតុង ផ្លូវជិះកង់ស្ដង់ដា ។ ក្នុងគម្រោងមានប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោល ក្នុងនោះក៏មានម៉ូដផ្ទះថ្មីចុងក្រោយបង្អស់ បង្កើតឡើងសម្រាប់តែគម្រោងដ៏ថ្មីសន្លាងនេះតែម្ដង។ អតិថិជនដែលអញ្ជើញមកមុននឹងមានអាទិភាពបានជ្រើសរើសម៉ូដផ្ទះ និងទីតាំងល្អមុនគេ ចំណែកគោលការណ៍បង់ប្រាក់វិញគឺពិសេស និងធានាថាចំណេញខ្លាំង!”

Photo 2024 01 18 15 28 00តាមការឱ្យដឹងបន្ថែមពីប្រធានផ្នែកលក់ជាន់ខ្ពស់រូបនេះ កម្មវិធីបើកលក់សាកល្បងនេះមានរយៈពេលត្រឹមតែដំណាច់ខែមករា ឆ្នាំ២០២៤នេះប៉ុណ្ណោះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់អំពីព័ត៌មានលម្អិតនៃគម្រោង ប្រភេទផ្ទះ ក៏ដូចជាគោលការណ៍បង់ប្រាក់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់គ្រប់ទីតាំងនៃបុរី ប៉េង ហួត ឬទាក់ទងសហការីផ្នែកលក់ផ្ទាល់តាមរយៈលេខទូរសព្ទ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។

Photo 2024 01 18 15 27 37

Photo 2024 01 18 15 27 40

Photo 2024 01 18 15 27 43

Photo 2024 01 18 15 27 46

Photo 2024 01 18 15 27 50

Photo 2024 01 18 15 27 53

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia