កក្រើកចុងឆ្នាំ! ក្រុមហ៊ុន PZX Cambodia រៀបព្រឹត្ដិការមហារង្វាន់ប្រចាំឆ្នាំជូនដល់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួន
Bunthoeun KoemDECEMBER 13 2023

កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន PZX Cambodia បានរៀបចំមហាព្រឹត្ដិការនៃការចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំជូនដល់អតិជន និងដៃគូអាជីវកម្មរបស់ខ្លួន ដែលបានប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។ នៅក្នុងកម្មវិធីដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួមពីលោកអគ្គនាយកក្រុមហ៊ុន សិល្បៈករ សិល្បៈការិនីល្បី និងភ្ញៀវកិត្ដិយសដែលជា  អតិថិជន និង ម្ចាស់ដេប៉ូតាមបណ្ដារាជធានី-ខេត្ដ ជាច្រើនរូបទៀតផងដែរ។

 

437

 

ថ្លែងនៅក្នុងពីធីខាងលើ លោក ហ៊ាង សុភ័ក្ក្រ អគ្គនាយកក្រុមហ៊ុន PZX Cambodia បានមានប្រសាសន៍ថា «ការរៀបព្រឹត្ដិការនេះឡើងគឺដើម្បីអបអរនូវជោគជ័យ ដែលក្រុមហ៊ុនរបស់លោកមានសន្ទុះនៃការគាំទ្រនៅលើទីផ្សារមានការ កើនឡើង ក៏ដូចជាដើម្បីលើកទឹកចិត្តដល់ម្ចាស់ដេប៉ូតាមខេត្តក្រុងនីមួយៗ ដែលខិតខំប្រឹងប្រែងលក់ និង ប្រម៉ូតទីផ្សារគ្រប់ផលិតផលរបស់ក្រុមហ៊ុន ពិសេសដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាប់គ្រប់ ផលិតផលរបស់ PZX»

 

ចំពោះរង្វាន់ដែលផ្ដល់ជូនអតិថិជន និងម្ចាស់ដេប៉ូរបស់ PZX Cambodia ខាងលើរួមមាន៖ រថយន្ដ Toyota Pruis 2010/ Wego 024 ចំនួន ១ រង្វាន់, ម៉ូតូចំនួន ៥ រង្វាន់, ទូរស័ព្ទដៃចំនួន ៥ រង្វាន់, ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់, ទូទឹកកកចំនួន ៣ រង្វាន់, ម៉ាស៊ីនត្រជាក់ចំនួន ៣ រង្វាន់, ម៉ាស៊ីនបោកសម្លៀកបំពាក់ចំនួន ៣ រង្វាន់, កង្ហារទឹកចំនួន ៣ រង្វាន់, កោះអី Gaming ចំនួន ៣ រង្វាន់, ឆ្នាំងដាំបាយអគ្គិសនីចំនួន ៥ រង្វាន់, ម៉ៃក្រូវេវ ចំនួន​ ៥ រង្វាន់, ចង្រ្កានស៊ុប/អាំងសាច់អគ្គិសនីចំនួន ៥ រង្វាន់, កំសៀវដាំទឹកអគ្គិសនីចំនួន ៥ រង្វាន់, កង្ហារ Hatari ចំនួន ៥ រង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។

 

434

 

ក្រៅពីការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ទាប់ខាងលើ នៅក្នុងកម្មវិធីដ៏ពិសេសនេះក៏មានការ សម្តែង ល្ខោនខោល និងការប្រគុំតន្ត្រី ក្រោមវត្តមានតារាកិត្តិយសល្បីៗរួមមាន៖ លោក ឆាយ វីរៈយុទ្ធ កញ្ញា ឈិន រតនៈ និងតារាចម្រៀងជាច្រើនរូបទៀត។

 

សូមជម្រាបថា PZX Cambodia គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទូរស័ព្ទ និងគ្រឿងអេឡិចត្រូវនិកគ្រប់ប្រភេទដែលមានដូចជា ដុំសាកថ្មទូរស័ព្ទ, កាស, Power bank, ដុំ Wifi, Speaker និងគ្រឿងបរិក្ខារជាច្រើនផ្សេងទៀត ដែលមានទាំងលក់ដុំ និងលក់រាយទូទាំងប្រទេស។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់ផលិតផល ឬចង់ក្លាយជាម្ចាស់ដេប៉ូរបស់ប្រេន PZX សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 𝟬𝟴𝟵 𝟮𝟵𝟳 𝟮𝟵𝟴 ឬឆាតមកផេក PZX Cambodia

 

 

410466966 748414077322840 6332997129382557069 N

410477983 748414107322837 8662013178994472275 N

410446923 748414193989495 7792814759374973127 N

408559821 845372134261481 8480111349883367803 N

408527947 1847655535678359 1719338249861468542 N

410656416 845387854259909 3346409814453049529 N

433

410633513 845387797593248 3670326023664293236 N

436

410680382 1847843775659535 1402062206661335130 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia