កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានសម្ពោធដាក់ឲ្យដំណើរការស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី EV Station PluZ ចំនួន ៣ ដំបូងរបស់ខ្លួននៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី ក្នុងប្រទេសកម្ពុជា ដែលរួមមាន EV Station PluZ សាខាច្បារអំពៅ EV Station PluZ សាខាព្រែកព្នៅ និង EV Station PluZ សាខាព្រៃកី ។
នៅក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី EV Station PluZ របស់ក្រុមហ៊ុន ភីធីធីនេះក៏មានការអញ្ជើញចូលរួមក្រោមអធិបតីយភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី (ខេមបូឌា)ផងដែរ។ ដោយកម្មវិធីនេះបានរៀបចំឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី សាខាព្រែកព្នៅ ដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥
លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានមានប្រសាសន៍ស្វាគមន៍ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងពិធីសម្ពោធដាក់ឳ្យដំណើរការស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី EV Station PluZ របស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី។
លោកបានមានប្រសាសន៍ថា “ជាមួយនឹងចក្ខុវិស័យរបស់យើង ធ្វើអោយមានភាពប្រសើរឡើងសម្រាប់សហគមន៍ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា និងតាមរយៈសេចក្តីណែនាំរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ EV ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន PTT មានគោលបំណងជំរុញសហគមន៍ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង និងឈានឆ្ពោះទៅកាន់ពិភពថាមពលបៃតង។ ដូច្នេះហើយក្រុមហ៊ុន ភីធីធី មានចក្ខុវិស័យក្នុងការបោះជំហានជាមួយស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីអោយឈានមុខគេលំដាប់ទី ១ នៅកម្ពុជា ក្រោមម៉ាកយីហោ “EV Station Pluz” ពី OR Group។ ឥឡូវនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា យើងត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការ EV Station PluZ ទូទាំងប្រទេស ហើយ EV Station Pluz នឹងក្លាយជាផ្នែកមួយនៃស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី រួមជាមួយនឹងសេវាកម្ម PTT ផ្សេងទៀត។
ថ្ងៃនេះ យើងបានដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ប្រភេទ DC ចំនួន 3 គ្រឿងដំបូងដោយជោគជ័យនៅស្ថានីយ៍ EV Station PluZ ក្នុងទីតាំងយុទ្ធសាស្រ្តចំនួន 3 ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ គឺ EV Station PluZ សាខាច្បារអំពៅ EV Station PluZ សាខាព្រែកព្នៅ និង EV Station PluZ សាខាព្រៃកី ។ EV Station PluZs ត្រូវបានបើកជាផ្លូវការដើម្បីបម្រើអតិថិជន ហើយសេវាសាកថ្មគឺមិនគិតថ្លៃនាខណៈពេលនេះរហូតមានការជូនដំណឹងជាថ្មី។
យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមដំណើរដ៏អស្ចារ្យនៃអាជីវកម្ម EV នៅក្នុងប្រទេសកម្ពុជា ស្របតាមផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាល។ ម្យ៉ាងទៀត យើងជឿជាក់យ៉ាងមុតមាំថា យើងអាចដើរតួនាទីយ៉ាងសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី និងជំរុញអាជីវកម្ម EV ឱ្យរីកចម្រើនកាន់តែលឿនក្នុងប្រទេសកម្ពុជា»។
ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមហ៊ុន PTT សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា“ក្នុងនាមជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើននៃស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ភីធីធី បានរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងស្តង់ដាររបស់ខ្លួន។ ភីធីធី មិនត្រឹមតែស្ថានីយ៍ប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអតិថិជនចំណាយពេលវេលាប្រកបដោយគុណភាពជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិបន្ទាប់ពីបើកបរផ្លូវឆ្ងាយ ជាមួយនឹងសេវាកម្មផ្សេងៗរួមមានអាហារ និងភេសជ្ជៈ។ ជាមួយនឹងការរីកចម្រើន និងជោគជ័យដែលបង្ហាញឱ្យឃើញ ខ្ញុំប្រាកដថា ភីធីធី នឹងបន្តក្លាយជាជើងឯកក្នុងការអនុវត្តអាជីវកម្មរបស់ខ្លួនជាមួយនឹងស្តង់ដារគុណភាព។
ពិធីសម្ពោធស្ថានីយ៍ EV ដំបូងថ្ងៃនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អាជីវកម្មរបស់ ភីធីធី នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់មួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការស្វែងរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព ដូចដែលយើងទាំងអស់គ្នាធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដែលបានជួយគាំទ្រនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់យានយន្តអគ្គិសនី នៅកម្ពុជាដូចដែលបានសន្យា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ថ្ងៃនេះយើងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មីចំនួន០៣គ្រឿងទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ភីធីធី ។ បច្ចុប្បន្នយើងមានស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីជាសាធារណៈទាំងអស់១០គ្រឿង ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការដំឡើងចំនួន៧គ្រឿង ដែលរួមមាននៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន៤គ្រឿង នៅខេត្តសៀមរាប១គ្រឿង នៅក្រុងព្រះសីហនុ១គ្រឿង នៅខេត្តបាត់ដំបង១គ្រឿង (ក្រោមការជួយឧបត្ថមពីអង្កការ UNDP ៤គ្រឿង និងសភាពាណិជ្ជកម្មចិនចំនួន៣គ្រឿង) និង៣គ្រឿងទៀតនៅស្ថានីយប្រេងកាល់តិចចំការដូង ផ្សារទំនើបអេអនម៉លទី២ និងខេត្តមណ្ឌលគីរី ហើយនេះជាស្ថានីយបញ្ចូលថាមពលល្បឿនលឿនទី១៣ហើយដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ។
ការចូលរួមពីវិស័យឯកជនជាមួយរដ្ឋាភិបាលពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធយានយន្តអគ្គសនីនៅកម្ពុជា។ កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីមានការកើនឡើងគួរឱ្យកត់សម្គាល់ តម្រូវការស្ថានីយសាកបញ្ចូលថាមពល ក៏ជាកត្តាចាំបាច់ដែលត្រូវរៀបចំដើម្បីឆ្លើយតបទៅនឹងការកើនឡើងយានយន្តអគ្គិសនីផងដែរ។ កំណើនយានយន្តអគ្គិសនីដ៏ឆាប់រហ័សនេះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនីមានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង។
ភីធីធី បានបង្ហាញឧបករណ៍ DC ដែលជាឧបករណ៍សាកថ្មដ៏លឿនមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងកម្លាំង 120KW នៃឧបករណ៍ DC នឹងផ្តល់នូវសេវាសាកថ្មរហ័សដែលអតិថិជនអាចសាកពេញរថយន្តអគ្គិសនីរបស់ពួកគេក្នុងរយៈពេល 20-30 នាទី ហើយអតិថិជនក៏អាចរីករាយជាមួយសេវាកម្មដូចជា ហាងកាហ្វេ Café Amazon, ហាងលក់ទំនិញ 7-Eleven, ភោជនីយដ្ឋាន, និងសេវាកម្មល្អផ្សេងទៀតនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី របស់យើងស្របពេលជាមួយគ្នានោះដែរ។ លើសពីនេះ EV Station PluZ ផ្តល់នូវដុំសាក 2 ប្រភេទ ដែលមានប្រភេទ GB/T ជាឧបករណ៍សាកថ្មស្តង់ដារចិន និងប្រភេទ CCS2 ជាឧបករណ៍សាកថ្មស្តង់ដារអឺរ៉ុប។
បច្ចុប្បន្ននេះ ក្រុមហ៊ុន PTT ផ្តល់សេវាសាក EV នៅទីតាំងយុទ្ធសាស្ត្រចំនួន 3 ដល់សាធារណជនរួមាន EV Station PluZ សាខាច្បារអំពៅ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ EV Station PluZ សាខាព្រែកព្នៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងចុងក្រោយគឺស្ថានីយ៍ EV Station PluZ សាខាព្រៃកី តាមបណ្តោយផ្លូវជាតិលេខ៣។ សេវាសាកថ្មគឺមិនមានការគិតថ្លៃចាប់ពីពេលនេះរហូតដល់មានការជូនដំណឹងម្តងទៀត។
ក្រុមហ៊ុន PTT កំពុងបន្តពង្រីក EV Station Pluz នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី នៅទូទាំងប្រទេស ដើម្បីគាំទ្រដល់ការកើនឡើងចំនួនយានយន្តអគ្គិសនីនៅក្នុងប្រទេស។ អ្វីដែលសំខាន់ក្រុមហ៊ុនក៏កំពុងដាក់ឱ្យដំណើរការកម្មវិធី EV Station PluZ សម្រាប់អ្នកបើកបររថយន្ត EV ដើម្បីងាយស្រួលស្វែងរកទីតាំង និងព័ត៌មាននៃ EV Station PluZ រួមទាំងស្ថានភាពកម្រិតនៃការសាកថ្មតាមពេលវេលាជាក់ស្តែង ស្ថានភាពរបស់ឧបករណ៍ភ្ជាប់នៅពេលវេលាជាក់ស្ដែង និងប្រព័ន្ធទូទាត់តាមអ៊ីនធើណែត។
សូមជម្រាបថា ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ឬ PTTCL ជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅប្រទេសថៃ និងកំពុងប្រកបអាជីវកម្មប្រេងឥន្ធនៈ និងអាជីវកម្មលក់រាយនៅកម្ពុជា។ PTTCL ផ្គត់ផ្គង់ និងចែកចាយទីផ្សារប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធជាមួយប្រេងឥន្ធនៈផ្សេងៗ។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈទៀតសោត អាជីវកម្មលក់រាយរបស់ក្រុមហ៊ុន ភីធីធី មានដូចជា ហាងកាហ្វេ Amazon, ហាងលក់ទំនិញ 7-Eleven, ហាងលក់ទំនិញ Jiffy, ហាងតែ Pearly Tea និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី EV Station PluZ ។ ក្រុមហ៊ុន ភីធីធី បានពង្រីកអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ និងក្លាយជាម៉ាកយីហោកំពូលមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងកេរ្តិ៍ឈ្មោះដែលទទួលបានគឺ សេវាកម្ម គុណភាព និងស្តង់ដារសុវត្ថិភាពល្អ។ គួបភ្ជាប់ជាមួយនឹងចក្ខុវិស័យ "ការធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់សហគមន៍ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា" PTTCL មានគោលបំណងពង្រឹងដំណោះស្រាយដែលទាក់ទងនឹងថាមពលប្រកបដោយភាពចល័តនិងឈ្លៀសវៃ និងខិតខំក្លាយជាដំណោះស្រាយតែមួយគត់សម្រាប់រាល់ចង្វាក់នៃរបៀបរស់នៅនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ http://www.pttcambodia.com ឬhttps://www.facebook.com/PttCambodiaLimited
អត្ថបទពាណិជ្ជកម្ម