ភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ព្រូដិនសល បានប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការ កម្មវិធី ICONIC by Prudential ដែលជាកម្មវិធីអតិថិជនផ្តល់ជូននូវការការពារហិរញ្ញវត្ថុ និងសុខភាពប្រកបដោយភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។ កម្មវិធីអតិថិជន ថ្មី នេះត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដោយឆ្លើយតបតាមតម្រូវការរបស់អតិថិជនម្នាក់ៗ អមជាមួយបទពិសោធន៍ដ៏ពិសេស សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ប្រកបដោយការយកចិត្តទុកដាក់ និងការផ្តល់គុណតម្លៃផ្សេងទៀត។
ពិធីសម្ពោធនេះបានប្រព្រឹត្ត ដោយមានការចូលរួមពីអតិថិជន ដៃគូធនាគារ ដៃគូសហការ សភាពាណិជ្ជកម្ម គណៈគ្រប់គ្រងនិងបុគ្គលិកនៃក្រុមហ៊ុនព្រូដិនសល កម្ពុជា និងភ្ញៀវកិត្តិយសផ្សេងៗទៀតចំនួនប្រហែល 160 រូប។
លោក ពន្លឺ តុលា អគ្គនាយកនៃព្រូដិនសលកម្ពុជា ឡាវ មីយ៉ាន់ម៉ា បានថ្លែងថា៖ «ការដាក់ដំណើរការនូវកម្មវិធីអតិថិជន ICONIC by Prudential គឺជាការ ប្តេជ្ញា ចិត្តដ៏មុតមាំ របស់ក្រុមហ៊ុនព្រូដិនសលនៅក្នុងទីផ្សារកម្ពុជា។ កម្មវិធីនេះ បានឆ្លើយតបទៅនឹងតម្រូវការថ្មីនេះ ដោយរួមបញ្ចូលទាំងភាពទាន់សម័យ ភាពបត់បែនខ្ពស់ តាមរយៈការផ្តល់ជម្រើសនៃការថែទាំសុខភាព និង ការផ្តល់សេវាអតិថិជនប្រកបដោយការយកចិត្តទុកដាក់ និងការផ្តល់ គុណតម្លៃផ្សេងទៀត។
អត្ថប្រយោជន៍នៃកម្មវិធីរួមមាន៖
លោក Chee Weng Yip ប្រធានផ្នែកចែកចាយ នៃក្រុមហ៊ុនព្រូដិនសល កម្ពុជា បានថ្លែងថា៖ «កម្មវិធីអតិថិជន ICONIC by Prudential ឆ្លុះបញ្ចាំងពីតម្លៃនៃភាពជឿជាក់ កេរ្តិ៍ដំណែល និងស្តង់ដាររបត់រស់នៅដែលប្រកបដោយភាពថ្លៃថ្នូរ។ កម្មវិធីនេះ បង្កើតឡើងសម្រាប់លោកអ្នក ដែលជាអ្នកដឹកនាំ – លោកអ្នកដែលផ្ដល់តម្លៃលើភាពល្អប្រណីតគ្រប់ទិដ្ឋភាពនៃជីវិត»។
កម្មវិធី ICONIC ចាប់ផ្ដើមដំណើរការហើយ!
កម្មវិធីអតិថិជន ICONIC ឥឡូវនេះមានសម្រាប់លោកអ្នក ដែលបំពេញគ្រប់លក្ខខណ្ឌបុព្វលាភរបស់កម្មវិធី។ ដើម្បីស្វែងយល់បន្ថែម ឬស្នើសុំ ការពិគ្រោះយោបល់ជាមួយ ទីប្រឹក្សា ICONIC សូមចូលទៅកាន់គេហទំព័រ https://iconicbyprudential.com/ ឬទូរស័ព្ទទៅកាន់ខ្សែទូរស័ព្ទពិសេសរបស់យើង៖ 1800 200 989។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវ ដំណោះស្រាយធានារ៉ាប់រង ដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៥០០,០០០ នាក់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជនចំនួន ១៨ លាននាក់ក្នុងទីផ្សារចំនួន ២៤ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.prudential.com.kh