ខេត្តគំរូ! ខេត្ត១នេះត្រូវបានបញ្ជាក់ថា គ្មានករណីក្មេងទំនើងឡើយ
Ping Chou EngDECEMBER 26 20241.8 K views

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ​ឯកឧត្តម កេង សុម៉ារិទ្ធ បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន នៃទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ខេត្តដែលមានសំណុំរឿងក្មេងទំនើង ០ករណីគឺខេត្តស្ទឹងត្រែង។

 

ខណៈខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប គឺមានសំណុំរឿងក្មេងទំនើងច្រើនជាងគេក្នុងចំណោម២៥រាជធានី-ខេត្តនៃកម្ពុជា។  ចំពោះករណីក្មេងទំនើងតិចតួចដែលស្ថិតនៅពីក្រោយខេត្តគំរូស្ទឹងត្រែងវិញ គឺរួមមាន ខេត្តកែប ខេត្តប៉ៃលិន និងខេត្តព្រះវិហារ។

 

យ៉ាងណាមិញតាមការបញ្ជាក់របស់ ឯកឧត្តម កេង សុម៉ារិទ្ធ ថាគិតត្រឹមថ្ងៃអនុវត្តវិធានការក្មេងទំនើង ចាប់ពីខែឱសភាកន្លងមក សំណុំរឿងករណីក្មេងទំនើង បានបញ្ចូនដល់ដៃតុលាការមានចំនួនសរុប ២១១៥ សំណុំរឿង នៅទូទាំងប្រទេសសម្រាប់៣ដំណាក់កាល ដោយក្នុងនោះតុលាការបានសម្អាតរួចរាល់ ចំនួន ១៥៧៩ សំណុំរឿងហើយ៕

 

471820325 988396756648800 7241208228623122172 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia