ប្រយ័ត្នកាត់ប្លង់ឲ្យគេហើយមិនបានលុយគ្រប់ អ្នកជំនាញប្រាប់ធ្វើរឿងបែបនេះមុនចុះកិច្ចសន្យាឲ្យអ្នកទិញ
Srey NuthJULY 26 20234 K views

ជាទូទៅរាល់ការទិញលក់អចលនទ្រព្យ គឺត្រូវមានលិខិតស្នាមត្រឹមត្រូវ ការបញ្ជាក់ត្រឹមត្រូវដើម្បីចៀសវាងមានបញ្ហាផ្សេងដែលកើតមានដោយចៃដន្យ។​ ជាក់ស្ដែងករណីខ្លះ កាត់ប្លង់កាត់អីរួចហើយ ដោយកំពុងបង់សុខៗស្រាប់តែ អ្នកទិញឈប់បង់ពាក់កណ្ដាលទី ដូច្នេះអ្នកលក់ត្រូវហៅអ្នកទិញមកដោះស្រាយ បញ្ហានេះហើយដែលនាំឲ្យមានផលលំបាកទាំងសងខាង។

យ៉ាងណាមិញដើម្បីបង្ការកុំឲ្យមានបញ្ហា នៅថ្ងៃក្រោយក្នុងនោះដែរជំនាញ២ រូបបានប្រាប់ពីរឿងរ៉ាវខ្លះៗដែលលោកអ្នកគួរដឹងមុននឹងចុះកិច្ចសន្យាឲ្យទៅដៃគួរម្ខាងទៀត៖

ក្នុងនោះដែរលោក​ ឃ្លោក ដារ៉ា ទីប្រឹក្សាច្បាប់ជាន់ខ្ពស់ក្រុមមេធាវី បានលើកឡើងនៅក្នុងកម្មវិធី Property Talk slow យ៉ាងដូច្នេះថា ​ នៅពេលដែលយើងចាប់ផ្ដើមធ្វើការផ្ទេរ នៅក្នុងកិច្ចសន្យាទិញលក់ យើងត្រូវបន្ថែមចំណុចមួយទៀតក្នុងលក្ខខណ្ឌ គឺការផ្ទេរត្រឡប់មកវិញ ហើយលក្ខខណ្ឌផ្ទេរត្រឡប់ ប្រសិនជាមានប្រថាបត្រានៅលើកិច្ចសន្យាអាចទុកនៅការិយាល័យមេធាវីក៏បាន ដើម្បីពេលមានបញ្ហា ភ្នាក់ងាររបស់យើងអាចជូនដំណឹងក៏ដូចជារំលឹក ក្នុងករណីគាត់មិនឆ្លើយឆ្លងគឺយើងអាចផ្ទេរមកវិញបាន ប៉ុន្តែនៅក្នុងនិតិវិធីច្បាប់យើងអាចជូនដំណឹងទៅគាត់ចំនួន៣ ដង"។ 

345929856 797360721594073 6709577154978802732 N

លោកបានបន្តថា “ក្នុងករណីបើសិនមិនមានហានិភ័យ គឺអាចប្រើមេធាវីដើម្បីជូនដំណឹង បាន

យ៉ាងណាមិញលោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty Co.,LTD បានបន្ថែមថា ចំពោះករណីនោះយើងភ្លេចមិនបានធ្វើលិខិតផ្ទេរត្រឡប់ទេ រឿងនោះនឹងដល់តុលាការ​តែម្តង ប្រសិនបើអ្នកទិញមិនអើពើរនោះទេ លោកអ្នកអាចជូនដំណឹងនោះទៅភូមិឃុំ ដើម្បីជូនដំណឹងទៅភាគីម្ខាងទៀត រួចរៀបចំឯកសារទៅតុលាការតែម្តង

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia