ដំណឹងល្អ! CDC អនុម័តគម្រោងថ្មីចំនួន ៣ តម្លៃជិត ២០ លា.នដុ.ល្លារ ឲ្យបោះទីតាំងវិនិយោគនៅក្នុងខេត្ដកំពង់ស្ពឺ
Bunthoeun KoemAPRIL 25 2024444 views

ជាដំណឹងរីករាយមួយសម្រាប់អ្នកខេត្ដកំពង់ស្ពឺ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានសម្រេចអនុម័តគម្រោងថ្មីចំនួន ៣ ឲ្យធ្វើការវិនិយោគនៅក្នុងខេត្ដមួយនេះ។ ដោយការអនុម័តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំច្រកចេញចូលតែមួយ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺផងដែរ។

440126630 1378120656197446 4560799644404495065 N

ចំពោះគម្រោងវិនិយោគទាំង ៣ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើនេះរួមមាន៖

១-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ និងប្រអប់ដាក់ឧបករណ៍ជាង (ពីដែក និងប្លាស្ទិក)របស់ក្រុមហ៊ុនLY Tools(Cambodia) Co,. Ltd.។

២-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខាអគ្គិសនីបំភ្លឺ ផ្គុំជាមួយសូឡា អាគុយ ចង្កៀង ផលិតផលពាក់ព័ន្ឋ និងផលិតខ្សែភ្លើងពីទងដែង អាលុយមីញ៉ូម និងឧបករណ៍ត្រួតពិនិត្យភ្លើងបំភ្លឺ របស់ក្រុមហ៊ុន Like Lighting (Cambodia)Technology Co,. Ltd.។

៣-គម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុនEKT Carton Pack Co,. Ltd.។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកំពង់ស្ពឺ គម្រោងវិនិយោគទាំង ៣ គម្រោង នេះមានទុនវិនិយោគសរុបប្រមាណជាង 18.577.267ដុល្លាអាមេរិក និងបង្កើតបានការងារបន្ថែមចំនួន 1000 កន្លែងផងដែរ៕

440161618 1378120662864112 2113144199327611499 N

89

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia