ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ជប៉ុន ENEOS រៀបចំពិធីជួបជុំប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណចំពោះសន្ទុះនៃការគាំទ្រ
Bunthoeun KoemJUNE 19 2023

(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) រួមសហការជាមួយក្រុមហ៊ុន ENEOS (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ENEOS Corporation របស់ប្រទេសជប៉ុន នឹងរៀបចំពិធីជួបជុំសម្រាប់អតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ២០២៣ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល The Primer Sen Sok ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អាជីវកជាអតិថិជនរបស់ប្រេងម៉ាស៊ីនម៉ាក ENEOS ពីតាមបណ្តារាជធានី-ខេត្ត សរុបចំនួន៧៥០នាក់។

202

ថ្លែងក្នុងឱកាសនោះ ឧកញ៉ា សូ សុខប៊ុនលីម នាយកគ្រប់គ្រងក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd បានលើកឡើងថា នេះគឺជាការជួបជំប្រចាំឆ្នាំលើកទី៦ របស់ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពីប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS អស់រយៈពេល៨ឆ្នាំកន្លងមក។

បើតាមលោកឧកញ៉ា សូ សុខប៊ុនលីម ការប្រារព្ធពិធីនេះឡើងក្នុងគោលបំណង ដើម្បីថ្លែងនូវសេចក្តីអរគុណដល់ការគាំទ្ររបស់អតិថិជនចំពោះប្រេងម៉ាស៊ីន ENEOS និងផ្តល់ឱកាសដល់អតិថិជន ដែលជាប្រតិបត្តិកទីផ្សារ ស្វែងយល់ឲ្យកាន់តែច្បាស់ នូវលក្ខណៈស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជន របស់ក្រុមហ៊ុនផងដែរ។

205

ក្រុមហ៊ុន Professional Trader (Cambodia) បានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតប្រេងម៉ាស៊ីនម៉ាក ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន ENEOS Corporation តាមរយៈក្រុមបុត្រសម្ព័ន្ធប្រចាំតំបន់អាស៊ីអាគ្នេយ៍គឺក្រុមហ៊ុន ENEOS (Thailand) Ltd ។ ក្រុមហ៊ុន ENEOS Corporation ជាក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសជប៉ុន និងបានកំពុងឈានមុខគេនៅក្នុងទីផ្សារថាមពលនៅទូទាំងប្រទេសជប៉ុន។ 

ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៦ និងបានកំពុងចែកចាយនៅទូទាំងប្រទេស តាមរយះអតិថិជនលក់ដុំ និងរាយជាង១,៧០០កន្លែង ហើយបាននឹងកំពុងផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រភេទ រួមមាន ប្រេងម៉ាស៊ីនសំរាប់ម៉ូតូធុនតូច ម៉ូតូស្ព័តធុនធំ ម៉ូតូលេខស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេងប៉ុង ប្រេងប្រអប់លេខ សម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធន់ស្រាស ធុនមធ្យម និងធន់ធ្ងន់ ព្រមទាំងប្រេងម៉ាស៊ីនគ្រប់ប្រភេទ សម្រាប់គ្រឿចក្រធន់ធ្ងន់ ដែលបម្រើឲ្យវិស័យសាធារណការ វិស័យកសិឧស្សាហកម្ម និងវិស័យសំណង់ ព្រមទាំងផលិតពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

199

នាយកគ្រប់គ្រងក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd បានអះអាងថា សម្រាប់ឆ្នាំ២០២៣នេះ ក្រុមហ៊ុនរំពឹងបង្កើនចំនួនអតិជនរហូតដល់១,៨០០កន្លែង និងរំពឹងការលក់ក្នុងប្រមាណ៦៥០តោន។ កំណើនប្រតិបត្តិការនេះ នឹងបន្តជំរុញក្នុងកម្រិតអប្បរមា ប្រមាណ១៥ភាគរយជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់ទៅមុខទៀត។

ជាមួយគ្នានេះ លោក Toshiya Matsuoka (តូស៉ីយ៉ា ម៉ាត់ស៊ូអូកា) នាយកគ្រប់គ្រង ENEOS Thailand បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ ដែលយើងបានឆ្លងកាត់នូវឧបសគ្គ និងភាពមិនប្រាកដប្រជាជាច្រើន ប៉ុន្តែពួកយើងបានគៀកស្មាគ្នាជំនះរឿងរ៉ាវទាំងនេះ ហើយទីបំផុតបានពង្រីកអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជា បានយ៉ាងជោគជ័យ។

លោកបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អស់លោក លោកស្រីទាំងអស់គា្ននៅទីនេះ ដែលបានធ្វើឲ្យ ENEOS បានទទួលស្គាល់ដោយអតិថិជនជាច្រើន ថាជាប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់បំផុត ជាមួយបច្ចេកវិទ្យាដែលល្អឥតខ្ចោះ។ តាងនាមឲ្យក្រុមហ៊ុន ENEOS Thailand លោកសូមសម្តែងការកោតសរសើរអស់ លោក លោកស្រី ចំពោះការទុកចិត្ត និងគាំទ្រលើ ENEOS ដែលជាក្រុមហ៊ុនថាមពលលំដាប់លេខ១ របស់ប្រទេសជប៉ុន។

លោកជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងប្រេងម៉ាស៊ីនគុណភាពជប៉ុនរបស់ ENEOS យើងនឹងអាចបង្កើតភាពជាដៃគូរសំខាន់មួយ ដែលនឹងឈានការរីកលូតលាស់ និងជោគជ័យសម្រាប់ទាំងអស់គ្នា ទាំងអស់លោក លោកស្រីទាំងអស់គ្នា និង Professional Trader Cambodia ហើយយើងក៏នឹងអាចចូលរួមចំណែកក្នុងការបង្កើតបណ្តាញ ENEOS មួយដ៏រឹងមាំនៅកម្ពុជាផងដែរ។

ដោយឡែក លោក SHIRO ARIMOTO (ស៉ីរ៉ូ អារីម៉ូតុ) អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុនប្រេងរំអិល ENEOS បានគូសបញ្ជាក់ថា ប្រេងម៉ាស៊ីនម៉ាក ENEOS ត្រូវបានទទួលស្គាល់ថា
ជាក្រុមហ៊ុនប្រេងម៉ាស៊ីនលេខមួយរបស់ប្រទេសជប៉ុន ដោយសារក្រុមហ៊ុន ENEOS បានគ្រប់គ្រងចំណែកទីផ្សារប្រេង ក្នុងស្រុកចំនួនប្រមាណ៥០ភាគរយ។ បន្ថែមពីលើនេះ ក្រុមហ៊ុនបានពង្រីកអាជីវកម្មថាមពលយ៉ាងទូលំទូលាយ ដោយរួមមាន៖ ឧស្ម័នធម្មជាតិ, ថាមពលបង្កើតឡើងវិញ, រោងចក្រផលិតអគ្គីសនី និងរោងចក្រផលិតថាមពលអីដ្រូសែនជាដើម។

លើសពីនេះទៅទៀត លោកបានអះអាងថា ប្រេងម៉ាស៊ីនម៉ាក ENEOS បានផលិតឡើងតាមគុណភាព និងបច្ចេកវិទ្យារបស់ជប៉ុន។ ក្រុមហ៊ុនមានកិច្ចសហការ ជាមួយក្រុមហ៊ុនផលិ
តយាន្តយន្តរបស់ជប៉ុនមួយចំនួនផងដែរដូចជា TOYOTA, HONDA, YAMAHA ដែលចំណុចនេះ ជួយដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនបានយ៉ាងល្អប្រសើ៕

198

198

196

200

201

204

203

អត្ថបទពាណិជ្ជកម្ម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia