កុំមើលងាយរបរតូចតាច! លោក ម៉ៅ បញ្ញា បង្ហើបស្នៀតទិព្វ៣ លក់តែពងទាកូនទេ ចំណូលរាប់ពាន់$
នារី AUTOFEBRUARY 23 20231.3 K views

អាជីវកម្មខ្នាតតូចត្រូវបានមនុស្សជាច្រើនកំពុងមើលរំលង ដោយសារតែពួកគាត់គិតថា របរបែបនេះទទួលបានចំណូលទាប មិនអាចជួយឱ្យខ្លួនមានជីវភាពធូរធាបាន ហើយថែមទាំងខ្មាស់គេក្នុងការលក់ទៀត។​  យ៉ាងណាមិញទាក់ទងទៅនឹងការយល់ឃើញនេះ ពំុត្រឹមត្រូវទាំងអស់នោះទេ ជាក់ស្តែង លោក ម៉ៅ បញ្ញា លក់តែបងទាកូនទេ តែអាចកើបចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ។

Untitled Ad

ថ្លែងប្រាប់ក្រុមការងារ Business Cambodia លោក ម៉ៅ បញ្ញា ដែលត្រូវបានគេស្គាល់ថាជា សហស្ថាបនិកយីហោ បញ្ញាស័ក្តិពងទាកូន បានលើកឡើងថា ការចាប់ផ្តើមលក់ដំបូងៗលោកមិនអាចបង្កើតចំណូលរាប់ពាន់ដុល្លារដូច្នេះនោះទេ ពោលគឺមួយថ្ងៃលក់អស់ត្រឹម១០០គ្រាប់ មានថ្ងៃខ្លះសល់ស្ទើរទាំងអស់ក៏មាន ប៉ុន្តែបន្ទាប់ពីលោកប្រើយុទ្ធសាស្រ្ត ៣នេះ លោកអាចលក់ហក់ដល់ចន្លោះពី ៦០០គ្រាប់ ទៅ ៧០០គ្រាប់ ហើយមួយគ្រាប់មានតម្លៃ ១៨០០រយរៀល។​ ដោយយុទ្ធសាស្រ្តរបស់លោកទាំងអស់នោះរួមមាន៖ ​

326915505 1264136344509182 5374242649075280274 N

១. ស្តាប់មតិអតិថិជន

ជាទូទៅការលក់ដូរ ពិតណាស់យើងមិនអាចធ្វើតាមអ្វីដែលភ្ញៀវចង់បានទាំងអស់នោះទេ  ប៉ុន្តែជាអ្នកលក់ព្យាយាមស្តាប់ហើយកែរលម្អរ នៅចំណុចខ្វះខាតរបស់យើងជូនភ្ញៀវ។ ជាក់ស្តែងដូចហាងរបស់លោកផ្ទាល់ មានថ្ងៃមួយនោះភ្ញៀវថា ពងទាកូនកន្លែងលោក​ កូនតូចពេក ញ៉ាំអត់ឆ្ញាញ់សោះ ហើយភ្ញៀវខ្លះទៀតស្រែកថាកូនធំៗពេក ញ៉ាំអត់កើត។

ដូច្នេះនៅពេលដែលឮមតិដូចនេះ ពេលលោកលក់ក្រោយៗទៀត នៅពេលអតិថិជនរបស់លោកធ្វើការកម្មង់ លោកសួរអតិថិជនរបស់លោកថា តើបងត្រូវការកូនលេខប៉ុន្មានដែរ លេខ១តូច លេខ២ កូនល្មម និងលេខ៣កូនធំខ្លាំង។ ព្រោះចំណុចទាំងនេះហើយ បានធ្វើឱ្យ កន្លែងរបស់លោក ចាប់ផ្តើមមានភ្ញៀវកាន់តែច្រើន ព្រោះអតិថិជនសប្បាយចិត្តបានញ៉ាំនៅអ្វីដែលខ្លួនចូលចិត្ត។

Ss

២. ប្រមូសិន

ធម្មតាពេលនិយាយដល់ការប្រមូលសិន ភាគច្រើនគេធ្វើតែលើថ្ងៃបុណ្យធំៗតែប៉ុណ្ណេះ ប៉ុន្តែបើក្រឡេកមកមើលហាងរបស់ សហគ្រិនរូបនេះវិញ មិនត្រឹមតែ ប្រមូសិនថ្ងៃពិសេសនោះទេ​ ពោលគឺលោកក៏មានការប្រមូលសិននៅថ្ងៃលក់មិនដាច់ផងដែរ។

Photo 2023 02 22 23 58 29

លោកបានបន្តទៀតថា​ លោកចង់ឱ្យថ្ងៃដែលលក់មិនសូវដាច់ មិនសូវមានមនុស្សច្រើន ប្តូរទៅជាថ្ងៃដែលមានមនុស្សពេញៗ ព្រោះនៅពេលដែលហាងរបស់យើងថ្ងៃណាក៏មានមនុស្ស នោះអ្នកផ្សេងៗទៀតនឹងចាប់អារម្មណ៍ចង់ដឹង ចង់សាកដែរ និងឆ្ងល់ថាតើហេតុអ្វី​ហាងរបស់យើង មានមនុស្សច្រើនម្ល៉េះ ហើយជាលទ្ធិផល បើគាត់មិនចូលថ្ងៃនេះ ក៏គាត់គំុចូលថ្ងៃស្អែកដែរ ។

ដស

៣. ផ្សាព្វផ្សាយ​

ក្នុងសម័យនេះ ជាសម័យអ៊ីនធើណែត​ ដូច្នេះហើយ លោកក៏បានពឹងផ្អែកទៅលើបុគ្គលដែលមានឥទ្ធិពល ឱ្យជួយផ្សាព្វផ្សាយឱ្យផងដែរ ព្រោះពួគគាត់មានអ្នកតាមដានច្រើនជាងការដែលលោកធ្វើការផ្សាព្វផ្សាយតែម្នាក់ឯង។

គួរជម្រាបផងដែរថា​ កន្លែងលោក មិនត្រឹមតែលក់ពងទាកូនត្រឹមតែមួយមុខនោះទេ ពោល លោកក៏មានលក់សាច់គោអាំង បុកល្ហុង ពោះគោ និងមុខម្ហូបជាច្រើនមុខថែមទៀត ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ មិនថា ពងទា ឬបន្លែងនោះទេ ពោលសិតសឹងតែជារបស់ពីកសិដ្ឋានខ្លួនឯងផ្ទាល់ទាំងអស់ ដែលគ្មានសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពនោះទេ ដោយបងប្អូនអាចញ៉ាំដោយទំនុកចិត្ត។

Untitled ដ

ទន្ទឹមនឹងនេះដែល ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូស័ព្ទ ឬកម្ម៉ង់បានតាមរយៈគ្រប់ app និងតេលេក្រាម 077-656-997 មួយទៀត 081-967-956  ឬអាចទៅដល់ទីតាំងផ្ទាល់ https://maps.app.goo.gl/MPxpc7ijcMJ7s56A6

Untitled Ew

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia