និយ័តករអចលនវត្ថុ និងបញ្ចាំ បង្ហាញគម្រោងដីឡូត៍ចំនួន ៧ ដែលបើកអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ
Bunthoeun KoemAPRIL 24 20248.9 K views

នៅថ្ងៃទី២៣ ខែមេស ឆ្នាំ២០២៤នេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹងស្ដីពីក្រុមហ៊ុន/គម្រោងប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ យោងតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងមានក្រុមហ៊ុន/គម្រោងចំនួន ៧ ដែលបើកដំណើរការដោយគ្មានអាជ្ញាបណ្ណ។ 

១. ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអឺ ឯ.ក គម្រោង ដែនដី អាណាចក្រអង្គរ មានទីតាំងស្ថិតនៅភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត។

២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង ដីឡូត៍ ម៉ន ដានី មានទីតាំងស្ថិតនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ដកំពត។

៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង កំពតវីវើផាក មានទីតាំងស្ថិតនៅភូមិអន្លង់គគី ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្ដកំពត។

៤. ក្រុមហ៊ុន កំពត ហ្រ្គីនលែន ប្រផឹធី ឯ.ក គម្រោង ចំការលំហែកាយ មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្ដកំពត។

៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង ដង្ខៅអចលនទ្រព្យក្រុងកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

៦. ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោងមរតកទំព័រមាស មានទីតាំងស្ថិតនៅភូមិហហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង បុរី រីស៊ត មណ្ឌលគិរី មានទីតាំងស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្ដមណ្ឌលគិរី។

ជាមួយគ្នានេះ និយ័តករអាជីវកម្មអចលនវត្ថុ ក៏បានអំពាវនាវឲ្យសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្មពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង ៧ ខាងលើ ដែលអាចធ្វើឲ្យខាតបង់ ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម៕

438299071 821968683306095 2228088890005958208 N

438692108 821971096639187 114302165161364926 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia