ធនាគារដ៏ធំមួយរបស់តៃវ៉ាន់ទិញយកភាគហ៊ុន១០០%របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងតម្លៃប្រមាណ៥០០លា.នដុ.ល្លារ
Toeuy HongMAY 6 202410 K views

 កាលពីថ្ងៃទី៤ខែឧសភានេះ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SinoPac Holdings របស់តៃវ៉ាន់និងធនាគារ SinoPac Bank ដែលជាបុត្រសម្ព័ន្ធបានសម្រេចអនុម័តទិញយកភាគហ៊ុន១០០%របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ក្រុមហ៊ុនSinoPac Holdings។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ SinoPac Holdings បានឲ្យដឹងថាការទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតមកកាន់កាប់នេះគឺជាយុទ្ធសាស្រ្តមួយក្នុងការបង្កើនប្រាក់ចំ​ណូលនៅបរទេសក៏ដូចជាពង្រីកវត្តមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួនៅក្រៅប្រទេសខណៈប្រទេសកម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ីដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត។

ចំពោះការទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុអម្រឹតនេះធនាគារ SinoPac នឹងទិញយកភាគហ៊ុនរបស់អម្រឹតចំនួន៨០%ក្នុងទឹកប្រាក់ប្រមាណ៤៣៥លានដុល្លារនៅឆ្នាំទី១ ហើយនៅឆ្នាំទី២ទិញយកភាគហ៊ុនចំនួន១០%ទៀត ចំណែកឆ្នាំទី៣នឹងទិញផ្ដាច់យក១០%ទៀតដើម្បីបង្រ្គប់១០០%។

គួរបញ្ជក់ផងដែរថាគិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតមានបណ្ដាញសាខាចំនួន១៥០សាខាទូទំាង២៤ខេត្តនៅប្រទេសកម្ពុជាជាមួយនឹងទ្រព្យសកម្មប្រមាណ២ពាន់លានដុល្លារអាមេរិក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia