ក្រសួងសាធារណការបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិ១ខ្សែនេះនឹងបញ្ចប់មុនកិច្ចសន្យា១ឆ្នាំ
Bunthoeun KoemMAY 6 2024289 views

បើគ្មានការប្រែប្រួលទេ គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។​ នេះបើយោងតាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៤។

440935408 756601383317525 6493973729354158712 N

ក្នុងដំណើរអញ្ជើញចុះពិនិត្យគម្រោងខាងលើ ឯកឧត្តម ខាន់ ម៉ាណេរ បានឲ្យដឹងថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។

មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និងពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារដូចជាការកាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់ ដោយលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤សម្រេចបាន៧៨,៤៣%ហើយ។

440934893 756601589984171 5040431461464895758 N

គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាព។ ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែងបានធ្វើឡើងដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

សូមរំលឹកថា គម្រោងស្ដារ និងលើកម្រិតគុណភាពផ្លូវជាតិ១ខ្សែនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕

320074736 917750119637669 2257851059708654551 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia