ដំណឹងល្អ! ក្រសួង ប្រកាសរើសមន្រ្តីរាជការជាច្រើននាក់ ឱ្យចូលបម្រើការងារនៅកន្លែងធំៗ ២នេះ
ធី ស្រីល័ក្ខFEBRUARY 5 20231.4 K views

ឱកាសល្អបានមកដល់ទៀត សម្រាប់មន្រ្តីរាជការដែលចង់ផ្លាស់ប្តូរកន្លែងធ្វើការមួយ ទៅកន្លែងមួយទៀត ព្រោះពេលនេះក្រសួង បានប្រកាសរើសមន្រ្តីរាជការជាច្រើននាក់ឱ្យចូលទៅធ្វើការនៅក្រសួងសាធារណៈការ និងនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យោងតាមលិខិតរបស់ក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យដឹងថា ក្រសួងនឹងរៀបចំការប្រឡងជ្រើសរើសបេក្ខជនជាមន្រ្តីរាជការទាំងពីរភេទចំនូន ១០០រូប (ប្រភេទក្របខណ្ឌ “ក” ចំនួន៧១រូប និង “ខ” ចំនួន២៩រូប) ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមគោលការណ៍ដែលបានកំណត់ដូចខាងក្រោមនេះ។

ចំពោះលក្ខណ្ឌនៃការជ្រើសរើសវិញគឺមានដូចជា ប្រភេទក្របខណ្ឌ “ក” ត្រូវតែជាមន្រ្តីរាជការស៊ីវិលដែលបានតាំងស៊ប់ក្នុងក្របខណ្ឌ កម្រិតវគ្គបណ្តុះបណ្តាលគឺត្រូវតែមានសញ្ញាបត្របរិញ្ញបត្រ ឬសញ្ញាបត្រមានតម្លៃសមមូលឡើងទៅ។ នៅក្នុងនោះត្រូវតែមានសញ្ញាបត្រ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រង សេដ្ឋកិច្ច រដ្ឋបាលធុរកិច្ច ព័ត៌មានវិទ្យា ឬនីតិសាស្រ្ត។

សម្រាប់ក្របខណ្ឌ “ខ” វិញ គឺត្រូវជាមន្រ្តីរាជការស៊ីវិលដែលបានតាំងស៊ប់ក្នុងក្របខណ្ឌ ត្រូវមានសញ្ញាបត្របរិញ្ញាបត្ររង ឬសញ្ញាបត្រមានតម្លៃសមមូលឡើងទៅ។ នៅក្នុងនោះត្រូវតែមានសញ្ញាបត្រ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រង សេដ្ឋកិច្ច រដ្ឋបាលធុរកិច្ច ព័ត៌មានវិទ្យា ឬនីតិសាស្រ្ត។

សូមបញ្ជាក់ថា សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ត្រូវមកបំពេញពាក្យសុំចូលរួមប្រឡងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដែលអាចរកបាននៅគេហទំព័រនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ www.pd.mef.gov.kh គេហទំព័រអគ្គនាយកដ្ឋានរតនាគារជាតិ www.treasury.gov.kh ឬគហទំព័រវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ www.efi.gov.kh រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ តទៅ។

៣៤៥

ជាមួយគ្នានោះដែរ យោងតាមការចេញផ្សាយដោយក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈនឹងធ្វើការជ្រើសរើសមន្រ្តីដែលមានលក្ខណៈសម្បត្តិសមស្រប ឱ្យទទួលមុខតំណែងជាអនុប្រធាននាយកដ្ឋាននីតិកម្ម ណៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ដើម្បីបំពេញបន្ថែមលើចំនួនអនុប្រធាននាយកដ្ឋានដែលមានស្រាប់។

ចំពោះបេក្ខជនដែលចង់ធ្វើការនៅតួនាទី១នេះ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា៖

  • មានសញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬផ្នែករដ្ឋបាលសាធារណៈឬផ្នែកជំនាញប្រហាក់ប្រហែល
  • មានបទពិសោធន៍ការងារចាប់ពី ៣ឆ្នាំឡើងទៅ
  • មានសមត្ថភាពអាចប្រើប្រាស់ភាសាបរទេសបាន
  • ចេះធ្វើការជាក្រុម។

សូមបញ្ជាក់ថា ការជ្រើសរើសនឹងដំណើរការដោយផ្អែកតាមគោលការណ៍គុណាធិបតេយ្យ ដោយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាសរសេរ និងកិច្ចសម្ភាសន៍។ សម្រាប់មន្រ្តីរាជការទាំងអស់ដែលចាប់អារម្មណ៍ សូមអញ្ជើញមកដាក់ពាក្យស្នើសុំចូលរួមការប្រឡងនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃទីស្តីការក្រសួងមុខងារសាធារណៈ ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ព័ត៌មានលំអិត អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 012 811 977,017 779 998 និង 012 558 126 ៕

2

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia