តំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងភ្នំពេញ គឺតំបន់មួយកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈសកម្មភាពវិនិយោគ និងគម្រោងធំៗដែលលេចវត្តមានជាបន្ដបន្ទាប់ ដោយនៅក្នុងនោះមានដូចជា ព្រលានយន្ដហោះតេជោក្រុងតាខ្មៅ ផ្លូវថ្មី៦០ម៉ែត្រឆ្ពោះទៅកាន់ព្រលានយន្ដថ្មីនេះ គម្រោងរថភ្លើងក្រោមដីដែលកំពុងសិក្សា ដោយឡែកគម្រោងដែលចេញជារូបរាងហើយមានដូចជា ផ្សារទំនើបAeon 3 បណ្ដុំលំនៅឋានខុនដូ និងគម្រោងបុរីធំៗ ដោយនៅក្នុងនោះបុរីប៉េង ហួត ក៏បានរំលេចគម្រោងដឹស្ដា មេរាហ្គាដិនក្នុងតំបន់នេះផងដែរ។
ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោងដឹ ស្ដាមេរាហ្គាដិន គឺមានផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបដំណើរការថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក និងជិតទីប្រជុំជនផ្សេងៗទៀត កៀកបង្កើយតែម្ដង។
ងាកមកចាប់អារម្មណ៍ ពីផ្សារទំនើបភី អេចមេរាម៉លវិញ គឺជាទីតាំងដែលមានហាង Mobile Coffee និងហាងទំនិញចម្រុះ AEON MaxValu Cambodia រួមទាំងអាជីវករអាហារតូបជាច្រើនដ៏មានសក្តានុពល មានអាជីវកម្មខា្នតធំនិងតូចជាច្រើន។ ផ្សារមានទីធ្លាទូលាយ ការតុបតែងរចនា ក្រៅពីមានគ្រប់តម្រូវការ ក៏អាចឱ្យបងប្អូនមកថតរូបលេងកម្សាន្ដបានដោយសេរី ជាពិសេសពេលរាត្រី បញ្ចេញពន្លឺធ្វើឱ្យតំបន់នេះ កាន់តែស្រស់ស្អាត ទាក់ទាញខ្លាំងបំផុត។
យ៉ាងណាមិញ ភាពទាក់ទាញនៃផ្សារទំនើបនេះ ក៏ធ្វើឱ្យគម្រោងដឹស្ដា មេរ៉ាហ្គាដិន កាន់តែស៊ីវិល័យ ធ្វើឱ្យអ្នករស់នៅកាន់តែមានភាពងាយស្រួល និងមានជំនឿចិត្តកាន់តែខ្លាំង ទៅលើក្រុមហ៊ុនប៉េង ហួត ដែលបានបញ្ចប់គម្រោងទៅតាមការគ្រោងទុក។
សូមបញ្ជាក់ផងដែរថា គម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅក្នុងតំបន់សក្តានុពលជាប់ផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) និងជាគម្រោងអភិវឌ្ឍលំនៅឋានចម្រុះដ៏លេចធ្លោបំផុតក្នុងតំបន់ ដែលមានប្រភេទម៉ូតផ្ទះទាន់សម័យស្អាតដាច់គេ ចាប់ពីប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ រហូតដល់វីឡាទោល។ បច្ចុប្បន្ន គម្រោងនេះ ក៏មានលក្ខខណ្ឌពិសេសសម្រាប់អ្នកត្រូវការលំនៅឋានថ្មី និងទីតាំងអាជីវកម្មក្នុងផ្សារទំនើបភី អេច មេរាម៉លផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរស័ព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។
ចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។