Peugeot Motocycles ម៉ូឌែលថ្មីដែលនិងមានឥទ្ធិពលនៅក្នុងទីផ្សារប្រភេទម៉ូតូ scooter នៅក្នុងប្រទេសកម្ពុជា
Daneth MechDECEMBER 4 2022

ម៉ូតូដែលមានអាយុកាលវ័យចំនាស់ជាងគេនិងមានភាពល្បីរន្ធឺក្នុងការផលិតបែបប្រភេទម៉ូតូ Scooter បានចាប់ផ្តើមតាំងពីឆ្នាំ ១៨៩៨មកម្លេះជាមួយនិងការរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិវត្តន៍នៃម៉ូឌែល S55 ក្នុងឆ្នាំ ១៩៥៣ ដែលនាំមកនូវជោគជ័យយ៉ាងសម្បើមបានធ្វើអោយមានទិន្នន័យការលក់ខ្ពស់បំផុតនៅប៉ែកខាងអ៊ឺរុបសម្រាប់ម៉ូឌែល  Scooter  មួយនេះ។ បច្ចុប្បន្នកំពូលម៉ូឌែលទាំងពីររបស់ Peugeot Motocycles គឺ Django 150cc និង Tweet 125cc ។ ម៉ូឌែលទាំងពីរនេះមានលក់ក្នុងប្រទេសកម្ពុជាហើយដែលមានក្រុមហ៊ុន TF Motors Cambodia ជាអ្នកនាំចូលនិងចែកចាយជាផ្លូវការ។ គេមានសុទិដ្ឋិនិយមថាដោយ DNA នៃឫសគល់នៃប្រទេសបារាំង Peugeot Motocycles នឹងមានឥទ្ធិពលលើម៉ាកម៉ូតូ Scooter ផ្សេងទៀតដែលចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជាប្រសិនបើប្រៀបធៀបទៅនឹងបច្ចេកវិទ្យា និងរចនាបថ។

Photo 2022 12 04 13 19 51

Photo 2022 12 04 13 19 33

បើនិយាយអំពីម៉ូតូ Peugeot មានផ្នែកសំខាន់ៗចំនួន 4 ដែលរក្សាគុណតំលៃនិងគោលជំហររបស់វាអោយស្ថិតស្ថេររយះពេល 123​​ ឆ្នាំមកនេះដូចជា ភាពទាក់ទាញនៃរចនាបទ ភាពទំនើបទាន់សម័យ ភាពងាយស្រួល និងសុវត្ថិភាព។ អតិថិជនភាគច្រើនមានភាពដិតដាមជាមួយម៉ាក Peugeot និងប្រវត្តិរបស់វាដែលអមមកជាមួយនិងស្ទីលបែប Retro ដែលសម្គាល់យ៉ាងច្បាស់អំពីម៉ាក Peugeot ។ ចំនុចទីពីរអ្នកដែលប្រើប្រាស់ម៉ូតូមួយនេះតែងតែមានភាពជាខ្លួនឯងខ្ពស់ ឯករាជ្យនិងស៊ីវិល័យទៅតាមសម័យកាលពិតៗ។ ម៉ូតូ Peugeot ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​បច្ចេកវិជ្ជា​អាប់ដេត​នៃ​ផ្នែក​សមាសភាគ​នីមួយៗ ជាពិសេស​វា​មាន​ពណ៌​ជាច្រើនសម្រាប់​អតិថិជន​របស់​ពួកគេជ្រើសរើស។

Photo 2022 12 04 13 20 03

Photo 2022 12 04 13 19 39

ជាទូទៅ មនុស្សគ្រប់រូបចង់ឱ្យយានជំនិះរបស់ពួកគេមានផាសុកភាព សាមញ្ញ ងាយស្រួលនិងលេចធ្លោហើយទាំងអស់នេះសុទ្ធតែមាននៅក្នុងម៉ាកយីហ៊ោរ Peugeot Motocycles. ជាក់ស្តែងនោះហើយជាមូលហេតុដែល Peugeot បានទាក់ទាញអ្នកគាំទ្រម៉ូតូ Scooter ជាច្រើនជុំវិញពិភពលោក។ ឧទាហរណ៍ នៅពេលដែលអ្នកជិះលើម៉ូដែល Django អ្នកទទួលបានអារម្មណ៍ថាទន់ល្មើយសម្រាប់កៅអីរបស់វា និងផាសុកភាព ភាពបត់បែនបានល្អជាមួយអ្នកមិនថាអ្នកជិះម្នាក់ឯង ឬពីរនាក់។ ចុងក្រោយគឺសុវត្ថិភាព, អតិថិជនតែងតែមានទំនុកចិត្តលើសុវត្ថិភាព និងប្រព័ន្ធហ្វ្រាំង ABS នៅផ្នែកកង់ខាងមុខរបស់វា។

Photo 2022 12 04 13 19 45

Photo 2022 12 04 13 20 08

Photo 2022 12 04 13 20 14

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia