សម្រាប់ព្រះសង្ឃចង់ធ្វើលិខិតឆ្លងដែន ចាំបាច់ត្រូវមានមានឯកសារសំខាន់ៗ ៣នេះ
Sambat SokhlangMARCH 10 2024227 views

យោងតាមការបញ្ជាក់ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា សម្រាប់ព្រះសង្ឃដែលមានបំណងចង់ធ្វើលិខិតឆ្លងដែន គឺចាំបាច់ត្រូវមានឯកសារសំខាន់ចំនួន ៣ ពេលទៅធ្វើ ដែលរួមមាន ៖

415642100 768963795268220 246760142320156600 N

១- ឆាយា 

២- លិខិតបញ្ជាក់ចេញដោយព្រះគ្រូចៅអធិការវត្ត ឬអនុគណស្រុក (សម្រាប់ព្រះគ្រូចៅអធិការ) និង

៣- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។

431873062 812646514233281 2524402054231642681 N

ជាមួយគ្នានេះដែរ សម្រាប់តម្លែក្នុងការធ្វើលិខិតឆ្លងដែនវិញគឺមានលក្ខណៈដូចជាសាមញ្ញជនទូទៅដែរ សម្រាប់មនុស្សចាស់  មានសុពលភាព ១០ឆ្នាំ សេវាធម្មតា តម្លៃ ១០០$   រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$   រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ និង សាវាឆាប់រហ័ស តម្លៃ ២០០$   រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ។

431872590 812643027566963 1757128552285041601 N

ចំពោះការផ្តល់សេវាឆាប់រហ័សនៅតាមបណ្តាសាខា នឹងត្រូវផ្តល់ជូនក្នុរយៈពេល ៣(បី)ថ្ងៃ យ៉ាងយូរ។ហើយសម្រាប់ទីតាំងផ្តល់សេវាធ្វើលិខិតឆ្លងដែនអាចធ្វើបាននៅ ៖

  • នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
  • សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២
  • សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

408987693 751666146997985 4828664588507225893 N

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia