តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???
Daneth MechJUNE 21 2024

ក្រុម​​​អ្នក​​បើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នា​យ៉ាងច្រើន​កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែល​​មានអាសយដ្ឋាន​នៅ​ផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការ​ភ្ញាក់​ផ្អើលដល់​អ្នក​ដំណើរ​ទាំងឡាយ​ដែលឆ្លងកាត់​ទីនោះ។ តើ​ហេតុ​អ្វីបាន​ជាក្រុម​អ្នក​បើក​បរទាំងនោះប្រមូលផ្ដុំ​គ្នា​យ៉ាង​កុះករនៅខាងមុខក្រុមហ៊ុន​ PassApp បែបនេះ​?

Photo 2024 06 21 09 22 33

Photo 2024 06 21 09 22 32

តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់​មួយ​​​របស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនា​ការចែក​ស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណង​​ដាស់តឿន​​អ្នក​​​​បើកបរ​​ទាំង​​ឡាយ​​នៅ​លើ​​ដង​ផ្លូវ​ឱ្យ​​​គោរព​​ច្បាប់​ចរាចរណ៍ និង​បង្កើន​​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​​ការធ្វើដំណើរ។

ទន្ទឹមនឹង​នេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ៖ “​បើស្រវឹង សូមកុំ​បើកបរ” ត្រូវបានក្រុមហ៊ុនPassApp យកមកផ្សព្វផ្សាយក្នុងគោលបំណងអប់រំនិងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

Photo 2024 06 21 09 22 35

Photo 2024 06 21 09 22 37

Photo 2024 06 21 09 22 42

សម្រាប់អ្នកធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះ​វិញ បន្ទាប់ពី​​ចូល​រួម​​​កម្ម​វិធី​ផ្សេងៗមិនថា​ថ្ងៃឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញដូចជា PassApp ផ្តល់នូវជម្រើស​ធ្វើដំណើរដ៏ល្អបំផុត​ និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្មហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែ​វា​​ក៏​​ដើរតួនាទីយ៉ាងសំខាន់​ផងដែរនៅ​ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ដោយរួមចំណែក​កាត់​បន្ថយ​ចំនួន​អ្នកបើកបរក្នុងស្ថានភាព​ស្រវឹងលើដងផ្លូវ​នៅ​កម្ពុជា។

តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គល​ម្នាក់ៗអាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្ស​​គ្រប់គ្នា។ កុំ​ភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ​ហើយ​យក​ល្អ​ហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់​ផ្ទះដោយសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់​ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕

Photo 2024 06 21 09 22 43

Photo 2024 06 21 09 22 41

Photo 2024 06 21 09 22 39

Photo 2024 06 21 09 22 34

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia