​ប្រញាប់ឈប់! ឪពុកម្តាយបើចង់ធ្វើជា​ គំរូល្អដល់កូនៗមែន ត្រូវឈ.ប់ធ្វើសកម្មភាព ទាំង៣នេះជាបន្ទា.ន់
Ping Chou EngOCTOBER 17 202418 views

ឪពុកម្តាយគ្រប់រូប សុទ្ធតែចង់ធ្វើជាគំរូដ៏ល្អនិងរឹងមាំសម្រាប់កូនៗ ប៉ុន្តែពេលខ្លះសកម្មភាពរបស់យើងផ្ទាល់មិនសមស្របនឹងដំបូន្មាន ដែលយើងបានប្រដៅកូនឱ្យធ្វើនោះទេ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ឪពុកម្តាយបើចង់ធ្វើជា​ គំរូល្អដល់កូនៗមែន ត្រូវឈប់ធ្វើសកម្មភាព ទាំង៣នេះជាបន្ទាន់។

 

. ​​ចង់បានអ្វីមួយភ្លាមៗ៖ កុំឱ្យកូនរស់នៅក្នុងពិភពនៃការផ្តល់ឱ្យច្រើន​ជ្រុលពេកជាពិសេស នៅពេលឱពុកម្តាយ ធ្វើទង្វើឬការងារណាដែលបង្ហាញអំពីភាពងាយស្រួល និងការចង់ ហើយទទួលបានអ្វីមួយភ្លាមៗ។ បែបនេះពួកគេនឹងមិនបានឃើញរូបភាព​អត់ធ្មត់ ភ្លេចឱ្យ​តម្លៃលើ​ការ​លះបង់​និង​ការ​ខិតខំ ។ ឧទាហរណ៍សាមញ្ញដូចជាការចាយលុយស្រួលៗ ក៏អាចធ្វើឱ្យកូនៗគិតថាលុយក៏ជារបស់ស្រួលរកដែរ។  

 

បើផ្អែកតាមការសិក្សាដ៏ល្បីតៗគ្នាមួយ គេធ្វើតេស្តកុមារជាមួយស្ករ Marshmallow កុមារទាំងនោះត្រូវបានផ្តល់ជម្រើសរវាងការញ៉ាំ Marshmallow តែ១បានភ្លាមៗ ឬត្រូវរង់ចាំ ១៥ នាទី សិនដើម្បីទទួលបាន Marshmallow ២ ។ ប្រសិនបើកុមារណាម្នាក់ស័្មគ្រ នៅរង់ចាំ១៥នាទីនោះ គឺបង្ហាញលទ្ធផល​ថាក្មេងម្នាក់នោះនឹងមានភាពធន់ផ្នែកអារម្មណ៍ខ្ពស់ ​នៅពេលអនាគត ពួកគេនឹងអាចទទួល​បាន​ជោគជ័យខ្ពស់​ក្នុង​ការ​សិក្សា​រៀនសូត្រ។

 

. ឈប់ភ្លេច​លើ ការកំណត់អទិភាពឱ្យខ្លួនឯង៖ ជារឿយៗឪពុកម្តាយដាក់តម្រូវការរបស់កូនៗមុននឹង ឱ្យតម្រូវការទៅខ្លួនឯង ដោយហេតុថាស្រឡាញ់កូន។ ប៉ុន្តែសាកគិតបន្តិចថា បើអ្នកជាពែងទទេ ពុំមានអ្វីទាំងអស់ តើអ្នកអាចចាក់តម្រូវការឱ្យទៅកូនៗបានទេ? ដូច្នេះការថែរក្សាខ្លួនឯង សុខភាពផ្លូវចិត្តនិងកាយឱ្យរឹងមាំ គឺសំខាន់ដូចគ្នានឹងការថែរក្សាកូនៗរបស់អ្នកដែរ។

 

ឧទាហរណ៍ថាប្រសិនបើអ្នកតែងតែនឿយហត់ តានតឹង ឬមិនសប្បាយចិត្ត មានចិត្តគំនិតអវិជ្ជមាន កូនរបស់អ្នកនឹងទទួលបានឥទ្ធិពលនោះដូចគ្នា ពួកគេនឹងគិតថាវាជារឿងធម្មតាក្នុងការបណ្តាយខ្លួនឱ្យឈឺ បណ្តាយខ្លួនឱ្យមិនសប្បាយចិត្ត។

 

លើសពីនេះទៅទៀត តាមអ្នកជំនាញនៅ Psych Central ក៏បានបានបញ្ជាក់ថាការដែលឪពុកម្តាយមិនចំណាយពេលសម្រាប់ ការថែទាំខ្លួនឯងនឹងអាចបណ្តាលឱ្យគាត់មាន ការអត់ធ្មត់តិចតួចបំផុតជាមួយកូនៗ។ ដូច្នេះចូរ​កុំ​មាន​អារម្មណ៍​ថាខុស​ចំពោះ​ការ​ផ្តល់​អាទិភាព​ដល់​សុខភាព និង​សុភមង្គល​របស់​អ្នក ព្រោះ​ឪពុកម្តាយ​ដែល​មាន​សុភមង្គល​ នឹងនាំ​ឱ្យ​កូន​មាន​សុភមង្គលដែរ។

 

. មិនធ្វើតាម អ្វីដែលបានបង្រៀនកូន៖ ក្មេងៗគឺជាប្រភពអាចស្រូបយកអ្វីៗជុំវិញខ្លួនគេបាន ចាប់តាំងពីពួកគេមានអាយុ៣ឆ្នាំឡើងទៅ រាប់បញ្ចូលទាំងអាកប្បកិរិយានិងសកម្មភាពរបស់មនុស្សធំ ពិសេសឪពុកម្តាយ។​ ការប្រៀនប្រដៅនិងនិយាយប្រាប់កូនគឺជារឿងងាយស្រួលទេ ដូចជាប្រាប់កូនឱ្យមានភាពគួរសម ស្មោះត្រង់ និងគោរពចាស់ទុំ។

 

ប៉ុន្តែប្រសិនបើសកម្មភាពរបស់អ្នកផ្ទាល់ មិនបានឆ្លុះបញ្ចាំងពីសកម្មភាពនៃភាពស្មោះត្រង់ ការគួរសម គោរព ដោយភាពជាក់ស្តែង​ ឱ្យកូនរបស់អ្នកឃើញនឹងភ្នែកទាំងគូរ ពាល់ដោយដៃទាំងពីររបស់ពួកគេនោះទេ ពាក្យសម្តីប្រៀនប្រដៅរបស់អ្នកទាំងនោះនឹង មានប្រសិទ្ធិភាពតិចតួចបំផុត៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia