កម្មវិធីលំដាប់អន្តរជាតិ Kid Witness News (KWN) ឆ្នាំ 2023 ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Panasonic បានបិទបញ្ចប់ជាមួយនឹងភាពជោគជ័យ
Daneth MechOCTOBER 27 2023

សិស្សានុសិស្ស និងអ្នកតំណាងសាលា SCIA និង PSIS ជាមួយអ្នកគ្រប់គ្រង Panasonic

នៅភ្នំពេញ កាលពីពេលថ្មីៗនេះ, កម្មវិធីលំដាប់អន្តរជាតិ  Kid Witness News (KWN) ឆ្នាំ 2023 ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Panasonic បានបិទបញ្ចប់ជាមួយនឹងភាពជោគជ័យ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងពីទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយអនុញ្ញាតឱ្យសិស្សសរុបប្រមាណ ១៥០នាក់ មកពី ប្រទេសចំនួន ៩ ជុំវិញពិភពលោក ដែលចូលរួមតាមប្រព៍ន្ធអ៊ីនធឺណិត។ សិស្សានុសិស្សមកពី សាលាបញ្ញាសាស្រ្តអន្តរជាតិ (PSIS) និង Singapore Cambodia International Academy (SCIA) បានចូលរួមការប្រកួតតំណាងឱ្យប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំនេះ។

Photo 2023 10 27 21 32 01

សិស្សានុសិស្សនៃសាលា SCIA និង PSIS ចូលរួមកម្មវិធីលំដាប់អន្តរជាតិជាលើកដំបូងដែលតំណាងឱ្យប្រទេសកម្ពុជា

KWN គឺជាផ្នែកមួយនៃសកម្មភាពគាំទ្រការអភិវឌ្ឍន៍យុវជនជំនាន់ក្រោយរបស់ Panasonic ដែលក្នុងនោះក្រុមហ៊ុន Panasonic បានផ្តល់ឧបករណ៍ថតវីដេអូដោយឥតគិតថ្លៃ ដល់គ្រប់សិស្សានុសិស្សដែលបានចូលរួម ទាំង 9 ប្រទេស ដើម្បីគាំទ្រដល់ការផលិតភាពយន្តខ្លី។ សិស្សានុសិស្សដែលបានចូលរួម ទាំងអស់ បានបង្ហាញពីគំនិតច្នៃប្រឌិតរបស់ពួកគេតាមរយៈការផលិតភាពយន្តខ្លី អំពីបញ្ហាបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងការចូលរួមរបស់ប្រទេសកម្ពុជា ត្រូវ​បាន​​ប្រើ​ប្រាស់កាមេរ៉ា​ Panasonic Lumix SI ដែល​អនុញ្ញាត​ឱ្យ​សិស្សអាចផលិតភាពយន្តបាននៅកម្រិតដ៏ច្បាស់ល្អ។ លើសពីនេះ សិស្សានុសិស្សក៏ត្រូវបានផ្តល់ការបណ្តុះបណ្តាលខ្លីៗជាមួយ លោកគ្រូដែលប្រកបដោយជំនាញនឹងវិជ្ជាជីវៈច្បាស់លាស់ អំពីការប្រើប្រាស់កាមេរ៉ា និងការថតវីដេអូ។មុនពេលចាប់ផ្តើមកម្មវិធី  ក្រុមការងារ Panasonic Cambodia រៀបចំវគ្គប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សដែលចូលរួមការប្រកួតតំណាងឱ្យប្រទេសកម្ពុជា។

អ្នកតំណាងដែលមកពីសាលាទាំងពីរបានមានប្រសាសន៍ថា “ខ្មុំមានសេចក្តីសោមនស្សរីករាយចំពោះការខិតខំប្រឹងប្រែង និងការបញ្ចេញគំច្នៃប្រឌិតរបស់សិស្សានុសិស្ស តាមរយះការបង្កើតភាពយន្តខ្លី’’

Photo 2023 10 27 21 32 16

Photo 2023 10 27 21 29 52

អគ្គនាយកក្រុមហ៊ុននៃ Panasonic Cambodia បានប្រគល់ពានរង្វាន់

លោក Yasunobu Matsumoto អគ្គនាយកក្រុមហ៊ុននៃ Panasonic Cambodia បានមានប្រសាសន៍ថា “ខ្ញុំសូមសរសើរ ដល់សិស្សានុសិស្ស ក្នុងការខិតខំប្រឹងប្រែង និងការបញ្ចេញគំនិតច្នៃប្រឌិតរបស់ របស់ពូកគេតាមរយះការបង្កើតភាពយន្តខ្លីអំពីបញ្ហាពិភពលោកផ្សេងៗ ដែលជំរុញឱ្យមានការពិភាក្សា និងការផ្លាស់ប្តូរ”។

ក្នុងអំឡុងពេលកម្មវិធី សិស្សានុសិស្សបានចូលរួមក្នុងការពិភាក្សាដែលជំរុញឱ្យមានការគិតគូរអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយពិចារណាលើយុទ្ធសាស្ត្រស្តីពីការចូលរួមក្នុងសង្គម និងជំរុញការអភិវឌ្ឍន៍សហគមន៍។

Photo 2023 10 27 21 32 01 (2)

សិស្សតំណាងឲ្យសាលា​អន្តរជាតិ​បញ្ញា​សាស្ត្រ​បាន​ថ្លែង​អំណរគុណដល់ក្រុមហ៊ុន Panasonic

  មុនពេលបញ្ចប់កម្មវិធី សិស្សបានបង្ហាញពីអារម្មណ៍របស់ពួកគេថា “ចូលរួមក្នុងការប្រកួតប្រជែងនេះ ក្រុមហ៊ុន Panasonic បានលើកទឹកចិត្ត ឱ្យពូកយើងស្វែងរកទេពកោសល្យរបស់ខ្លួន តាមរយៈការសរសេរសាច់រឿង ដែលផ្តោតលើគំនិតគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឱកាសមួយនេះបានផ្តល់ឱ្យយើងយល់យ៉ាងស៊ីជម្រៅ និងគិតអំពីសារៈសំខាន់នៃការអនុវត្ត SDGs នៅក្នុងជីវិតប្រចាំថ្ងៃ នៅពេលដែលយើងបានបង្កើតភាពយន្តដោយផ្អែកលើជីវិតពិត។

Photo 2023 10 27 21 31 59

កិច្ចបិទបញ្ចប់នៃកម្មវិធី KWN Global Summit 2023

ក្រុមហ៊ុន Panasonic នឹងធ្វើកម្មវិធី KWN បន្តទៀតនៅពេលខាងមុខ ដែលផ្តល់ឱកាសដល់សិស្សានុសិស្សដើម្បីបង្ហាញទេពកោសល្យ និង អភិវឌ្ឍសមត្ថភាពផ្សេងៗបន្ថែមទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia