Panasonic ប្រកាសនូវកិច្ចសហការថ្មីជាមួយក្លិបបាល់ទាត់ Angkor Tiger Siem Reap សម្រាប់រដូវកាលបាល់ទាត់កម្ពុជា 2024/26 ខាងមុខនេះ 
Bunthoeun KoemAPRIL 25 2024

Panasonic ពិតជាមានកិត្តិយសយ៉ាងក្រៃលែងក្នុងការប្រកាសនូវកិច្ចសហការថ្មីជាមួយនឹងក្លិបបាល់ទាត់ Angkor Tiger Siem Reap ដែលបានធ្វើឡើងកាលពីថ្ងៃទី19 ខែមេសា ឆ្នាំ2024 សម្រាប់រដូវកាលបាល់ទាត់កម្ពុជា2024/26 ខាងមុខនេះ។ យុទ្ធសាស្រ្តនៃភាពជាដៃគូរនេះគឺមានគោលបំណងលើកកម្ពស់ស្តង់ដារនៃហេដ្ឋារចនាសម្ព័ន្ធវិស័យកីឡាបាល់ទាត់ក្នុងស្រុក ដោយរួមបញ្ចូលបច្ចេកវិទ្យា nanoeX ដ៏ទំនើបរបស់ Panasonic។ ទន្ទឹមនឹងការលើកកម្ពស់នេះផងដែរ Panasonic ក៏មានការយកចិត្តទុកដាក់យ៉ាងមុតមាំ ដោយផ្តោតជាពិសេសលើការជំរុញការបណ្តុះបណ្តាល ហ្វឹកហាត់ និងហ្វឹកហ្វឺនលើវិស័យបាល់ទាត់សម្រាប់យុវជនរបស់ប្រទេសកម្ពុជាផងដែរ។ 

440249238 753157593591920 3626275284783456167 N

កិច្ចព្រមព្រៀងនៃភាពជាដៃគូនេះបានបើកពង្រីកលើការផ្ដួចផ្ដើមទៅលើសកម្មភាពទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយ។ ហើយស្លាកសញ្ញា Panasonic ក៏នឹងត្រូវបានដាក់បង្ហាញនៅលើឯកសណ្ឋានជាផ្លូវការរបស់ក្លិបបាល់ទាត់ Angkor Tiger ក៏ដូចជានៅឯកីឡដ្ឋាន Angkor Tiger ផ្ទាល់ សម្រាប់រាល់ការប្រកួតពេញមួយរដូវកាលនេះ។ ជាផ្នែកមួយនៃកិច្ចសហការមួយនេះដែរ រាល់គ្រប់បន្ទប់នានានៃកីឡដ្ឋាន Angkor Tiger Football Club ក្នុងខេត្តសៀមរាប នឹងត្រូវបានដំឡើងជាមួយផលិតផលម៉ាស៊ីនត្រជាក់ Panasonic បំពាក់ដោយបច្ចេកវិទ្យា nanoeX។ បច្ចេកវិទ្យាដ៏ទំនើបនេះនឹងធានាផ្តល់ជូនបាននូវបរិយាកាសដ៏ត្រជាក់ ប្រកបដោយផាសុកភាព និងគ្មានមេរោគសម្រាប់កីឡាករ និងអ្នកទស្សនាផងដែរ។ 

440144877 753157506925262 7328597328391405697 N

ផ្ដល់ជូនបច្ចេកវិទ្យាដ៏ទំនើបនេះសម្រាប់កីឡាករ និងអ្នកទស្សនា 

លោក Hisakazu Maeda អគ្គនាយកប្រតិបត្តិដែលទើបឡើងកាន់តំណែងថ្មីរបស់ Panasonic ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍លើកិច្ចសហការ នេះដោយលើកឡើងថា “កីឡាបាល់ទាត់បានបំពេញនូវចំណង់ចំណូលចិត្ត  ព្រមទាំងពង្រឹងវិន័យ និងស្មារតីការងារជាក្រុម ដែលនេះក៏ជាគុណតម្លៃស្នូលរបស់យើងនៅ Panasonic ផងដែរ។ តាមរយៈកិច្ចសហការនេះ យើងមិនត្រឹមតែជួយដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកយើងក៏បានផ្ដល់ជូនបន្ថែមជាមួយការបណ្ដុះបណ្ដាលយុវជនក្មេងដែលមានទេពកោសល្យក្នុងស្រុក និងលើកកម្ពស់វិស័យកីឡាគ្រប់ជាន់ថ្នាក់»។

ការបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ Panasonic សម្រាប់កីឡាករ និងអ្នកទស្សនាក្លិបបាល់ទាត់ Angkor Tiger  មានការរំពឹងយ៉ាងមុតមាំសម្រាប់ការបើកសម្ភោធកីឡាដ្ឋានរបស់ខ្លួននៅក្នុងខេត្តសៀមរាបនាពាក់កណ្តាលឆ្នាំ​ 2024 នេះ។ កីឡាដ្ឋានទាំងមូលនឹងត្រូវបានបំពាក់ទៅដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ Panasonic ទូរទស្សន៍ និង បង្គន់ស្វ័យប្រវត្តិ ផ្តល់ជូននូវបរិយាកាសមួយដ៏ល្អបំផុត សម្រាប់រដូវកាលបាល់ទាត់លីគកំពូលកម្ពុជាដែលចាប់ផ្តើមនៅខែសីហា ឆ្នាំ 2024 នាពេលខាងមុខ។ 

439894617 753157463591933 453357520973784936 N

បច្ចេកវិទ្យា nanoeX មានបំពាក់នូវប្រព័ន្ធបន្សុទ្ធខ្យល់កម្រិតខ្ពស់ដែលអាចកម្ចាត់មេរោគ និងបាក់តេរី បង្កើតបានជាបរិយាកាសដ៏មានសុវត្ថិភាព​ និងផាសុកភាព។ ត្រូវបានបង្កើតដំបូងមុនពេលការរាតត្បាតនៃជំងឺ Covid-19 បច្ចេកវិទ្យាមួយនេះត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងគំហក។ គួរឲ្យកត់សម្គាល់ផងដែរថា បច្ចេកវិទ្យាមួយនេះទទួលបានការចាប់អារម្មណ៍ និងទាក់ទាញពីអតិថិជនដ៏មានឥទ្ធិពលជាច្រើន មានដូចជាសភាជាតិម៉ាឡេស៊ី ក្រុមហ៊ុនផលិតរថយន្តធំៗ រួមមាន Toyota និង Jaguar ក៏ដូចជាប្រព័ន្ធធ្វើដំណើរធំៗរបស់ជប៉ុនជាច្រើនទៀត។ 

 ក្រុមហ៊ុន Panasonic តែងធ្វើការផ្សព្វផ្សាយយ៉ាងសកម្មអំពីក្រុមហ៊ុនរបស់ខ្លួន និងបានបង្កើតទំនាក់ទំនងក្នុងសហគមន៍ កីឡាកម្ពុជា។ ក្រៅពីជួយសម្រួលដល់សកម្មភាពលក់ និងការធ្វើទីផ្សារ សម្រាប់អ្នកលក់ និងអ្នកចែកចាយ ក្រុមហ៊ុនក៏ធានានូវការថែទាំយ៉ាងដិតដល់ក្រោយការលក់ចេញសម្រាប់អតិថិជនទាំងផ្នែក B2B និង B2C ផងដែរ ។ 

លោក Akihiro Kato ប្រធានក្លិបបាល់ទាត់ Angkor Tiger បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភាពជាដៃគូថ្មីនេះ ដោយមានប្រសាសន៍ថា “កិច្ចសហការរវាងក្លិបបាល់ទាត់ Angkor Tiger FC និង ក្រុមហ៊ុនលំដាប់ពិភពលោកដ៏មានកិត្យានុភាពដូចជា Panasonic គឺជាការបោះជំហានមួយដ៏សំខាន់សម្រាប់ក្លិបរបស់យើង។ បរិយាកាសត្រជាក់ប្រកបដោយផាសុកភាពនឹងធ្វើឱ្យការលេងរបស់កីឡាករយើងធ្វើទៅបានដល់កម្រិតកំពូលរបស់ពួកគេ ក៏ដូចជាធានាបាននូវបទពិសោធន៍ទស្សនាប្រកបដោយភាពស្រស់ស្រាយសម្រាប់អ្នកទស្សនាផងដែរ។ ក្រុមហ៊ុន Panasonic ប្តេជ្ញាចិត្តក្នុងការបង្កើតកីឡដ្ឋានមួយដែលអាចបើកដំណើរការពេញមួយឆ្នាំ មិនថាក្នុងរដូវកាលណា ឬក្នុងអាកាសធាតុបែបណាក៏ដោយ។ នេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់ Angkor Tiger FC ដើម្បីឈានចូលក្នុងយុគសម័យថ្មីនៃភាពជោគជ័យមួយជំហានទៀត ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏ថ្លៃថ្លារបស់ Panasonic ។”

439741921 753157550258591 3098334711621958235 N

អំពី Panasonic Group  

Panasonic ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតលើគ្រឿងអេឡិចត្រូនិច លំនៅដ្ឋាន យានយន្ត ឧស្សាហកម្ម វិស័យទំនាក់ទំនង និងថាមពលនៅទូទាំងពិភពលោក។ Panasonic បានបង្កើតឡើងក្នុងឆ្នាំ 1918 នឹងបានប្តេជ្ញាលើកកម្ពស់សុខុមាលភាពរបស់មនុស្ស និងសង្គម និងគ្រប់គ្រង់អាជីវកម្មរបស់ខ្លួនដោយផ្អែកលើគោលការណ៍គ្រឹះដែលបានអនុវត្តដើម្បីបង្កើតគុណតម្លៃថ្មី និងផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ពិភពលោកបច្ចុប្បន្ន។ ដោយផ្តោតលើការកែលម្អសុខុមាលភាពរបស់ប្រជាជន Panasonic Group បានរួបរួមគ្នាក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដ៏ប្រសើរ ដើម្បីជួយឱ្យការរស់នៅរបស់អ្នកកាន់តែល្អបំផុត។ 

Panasonic Cambodia  

ក្រុមហ៊ុន Panasonic នៅក្នុងប្រទេសកម្ពុជាបង្កើតឡើងក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic សិង្ហបុរី ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែកចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​រស់នៅ​កាន់តែ​ប្រសើរ​ដល់​សង្គម និង​សហគមន៍​។ 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ក្នុង​គេហទំព័រ Panasonic Cambodia: www.panasonic.com/kh 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia