ប្រយ័.ត្នខកចិត្ត! មិត្ត៣ប្រភេទ មិនគួរបង្កើតទំនាក់ទំនងសិទ្និស្នាល បើមិនចង់ឱ្យ ជីវិតមិនរីកចម្រើន
Ping Chou EngMAY 4 20242.3 K views

ទំនាក់ទំនង​និងការសេពគប់មនុស្សនឹងមនុស្សពិតជាជះឥទ្ធិពលដល់ជីវិតមនុស្សម្នាក់ៗ បើសេពត្រូវជីវិតនឹងផ្លាស់ប្តូរ ល្អប្រសើរ​ មានគំនិតល្អប្រពៃ តែបើសេពខុសនឹងនាំតែទុក្ខទោសដាក់ខ្លូន បង់កេរ្តិ៍ឈ្មោះ ខាតពេលវេលា ហិនហោចទ្រព្យសម្បត្តិចាកឆ្ងាយឱកាស។

យ៉ាងណាមិញបើតាមការស្រាវជ្រាវពីប្រភព The Medium បានឱ្យដឹងថាមនុស្ស៣ប្រភេទនេះ មិនគួរបង្កើតទំនាក់ទំនងសិទ្និជាមួយ បើមិនចង់លំបាកខ្លួន ជីវិតមិនរីកចម្រើន។

១. មិត្តដែលត្រូវសម្របតាមគ្រប់រឿង៖ មិត្តដែលព្យាយាមគ្រប់គ្រងការគិត ការសម្រេចចិត្តរបស់យើងគ្រប់រឿងក៏មិនសូវជាមានផលល្អចំពោះទំនាក់ទំនងប៉ុន្មានដែរ។ ជាពិសេសនៅពេលដែលយើងនិយាយឬធ្វើសកម្មភាពត្រឹមត្រូវហើយ តែមិនបានតម្រូវចិត្តហើយគេប្រតិកម្មភ្លាមៗនោះមិត្តប្រភេទនេះអ្នកមិនគួរស្និទ្នស្នាលឬបង្កើតទំនាក់ទំនងស៊ីជម្រៅអ្វីដែរ ព្រោះវាអាចជាកត្តារាំងស្ទះភាពរីកចម្រើនផ្ទាល់ខ្លួនរបស់យើង។

២. មនុស្សដែលលើសគ្នាមិនបាន៖ ការប្រកួតប្រជែងគឺជារឿងធម្មតាប៉ុណ្ណោះ ទោះ​បី​ជា​ការ​ប្រកួត​ប្រជែង​គ្នា​បន្តិច​បន្តួច​ក្នុង​មិត្តភាព​មិន​មែន​ជា​រឿង​ធំ​ដុំនោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​មិត្តភ័ក្តិ​ដែល​ត្រូវ​តែលើស​អ្នក​គ្រប់​យ៉ាងទើបគេសប្បាយចិត្ត ឬឃើញអ្នកលើសបន្តិចមិនបាននោះ​វា​មិន​មែន​ជារឿងធម្មតានោះទេ ព្រោះវាបង្ហាញថាអ្នកកំពុងតែសេពគប់មនុស្សដែលកំពុងច្រណែនអ្នកហើយ។  

៣. មិត្តមិនបបួលរកឱកាសរីកចម្រើន៖ ប្រសិនបើអ្នកមួយថ្ងៃៗចាយពេលជាច្រើនជាមួយការងារហើយពេលទំនេរមានតែមិត្តដែលបបួលជួបជុំទទួលទានស្រា ជាញឹកញយ ក្បត់ប្រពន្ធ-ប្តី ដើរលេងមិនសំចៃដៃ ចាយលុយដូចគេច្រកខុសនោះក៏មិនមែនជារឿងល្អដែរ ព្រោះអ្នកនឹងមិនងាយមើលឃើញឱកាសរីកច​ម្រើននោះឡើយ។

ផ្ទុយមកវិញប្រសិនបើមិត្តនាំជជែកពីរឿងមានប្រយោជន៍ ផឹកកាហ្វេផ្ទេរឱកាសនោះគឺជាដែលអ្នកគួរធ្វើមួយ ប្រសិនបើអ្នកចង់អភិវឌ្ឍន៍ខ្លួនផ្នែកទំនាក់ទំនង ដោយក្នុងនោះមានមនុស្ស៣ប្រភេទដែលអ្នកគួរបង្កើតនិងបង្កើនទំនាក់ទំនង ទី១អ្នកដែលមានទ្រព្យសម្បត្តិ, ទី២អ្នកដឹកនាំជំនួញ និងទី៣ប្រភេទមនុស្សដែលមមាញឹកជាមួយការងារដែលគាត់មានសមត្ថភាពពូកែជាងយើង៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia