OWNDAYS ដែលជាម៉ាកវ៉ែនតាឈានមុខគេរបស់ជប៉ុន ឥឡូវនេះបានមកដល់ The Peak ហើយ
ការយកចិត្តទុកដាក់អោយបានត្រឹមត្រូវ និងការថែទាំជាទៀងទាត់ នាំវ៉ែនតារបស់លោកអ្នកអាចប្រើប្រាស់បានរយៈពេលកាន់តែយូរ។ OWNDAYS ផ្ដល់ជូនលោកអ្នកនូវសេវាកម្មថែទាំក្រោយពេលជាវយ៉ាងសម្បូរបែបនៅក្នុងវិស័យវ៉ែនតា ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងការប្រើប្រាស់វ៉ែនតារបស់ OWNDAYS បានគ្រប់ពេលវេលា។
សូមរំឭកផងដែរថា ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Bluebell Cambodia អគារ The Peak កំពុងតែបោះជំហានដ៏វៃឆ្លាតមួយទៀតឆ្ពោះទៅការបើកដំណើរការជាហាងលក់ទំនិញដ៏ប្រណិតធំជាងគេបង្អស់នៅប្រទេសកម្ពុជា តាមរយៈការចងសម្ព័ន្ធអាជីវកម្មជាមួយក្រុមហ៊ុន OWNDAYS នាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលនៅថ្ងៃទី13 ខែមីនា ឆ្នាំ2023។
ពិធីនេះរៀបចំធ្វើឡើងនៅបន្ទប់ VIP Lounge របស់ The Peak ជាន់ទី 55 ដែលជាព្រឹត្តិការណ៍ដ៏ធំសម្បើម ដោយមានវត្តមានចូលរួមពីសំណាក់លោក Pierre Balsan អគ្គនាយកក្រុមហ៊ុន WB Bluebell (Cambodia) និងលោក Chitipat Bunlai ជំនួយការនាយកគ្រប់គ្រងទូទៅនៃសាខា
ក្រុមហ៊ុន OWNDAYS Singapore Pte Ltd ដើម្បីចាប់ផ្ដើមទំនាក់ទំនងដៃគូអាជីវកម្មនេះជាផ្លូវការ។
រួមជាមួយនឹងការចុះហត្ថលេខាភាពជាដៃគូជាមួយ OWNDAYS, The Peak ក៏កំពុងតែឈានមុខគេក្នុងការផ្ដល់ជូនអតិថិជននូវជម្រើសផលិតផលដ៏ប្រណីតយ៉ាងសម្បូរបែប ដែលពុំមានហាងទំនិញណាផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា អាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យបែបនេះពីមុនមកនោះទេ។ The Peak នឹងបន្តនាំមកជូននូវម៉ាកល្បីៗលំដាប់ពិភពលោកដែលសុទ្ធសឹងតែជាម៉ាកដែលមានគុណភាពខ្ពស់បំផុត មកកាន់ហាងលក់រាយដ៏មានកិត្យានុភាពរបស់ខ្លួន។ វត្តមានរបស់ The Peak បានធ្វើឱ្យអតិថិជនកម្ពុជាខិតចូលកាន់តែជិតដល់ពេលវេលាដែលអាចទិញទំនិញម៉ាកល្បីៗដ៏ប្រណីតជាច្រើន ដែលឱកាសបែបនេះពុំធ្លាប់មានទាល់តែសោះមុនពេល The Peak មកដល់។
លោក Pierre Balsan អគ្គនាយកក្រុមហ៊ុន Bluebell Cambodia និងជាអតីតសមាជិក LVMH ប្រចាំនៅអាស៊ី បានមានប្រសាសន៍ថា៖
“OWNDAYS ជាហាងវែ់នតាដំបូងគេរបស់យើងនៅ The Peak។ បច្ចុប្បន្ន OWNDAYS ជាជម្រើសដ៏ល្អបំផុតតែមួយគត់ ដោយសារតែម៉ាកនេះ ជាមាកដ៏ល្បីរន្ទឺនៅជុំវិញតំបន់អាស៊ីយើង។”