សម្រាប់បងប្អូនដែលមានក្តីស្រមៃចង់ចេញរកស៊ីវិស័យកាហ្វេ និងសាឡន ឬវិស័យផ្សេងៗទៀតតែគិតថាខ្លួនមិនទាន់មានជំនាញគ្រប់គ្រាន់ ឬមិនមានលុយគ្រប់គ្រាន់សម្រាប់រៀនជំនាញនេះបន្តសូមកុំបារម្ភទៀត ខណៈពេលនេះមានវិទ្យាស្ថានមួយនៅភ្នំពេញកំពុងតែបើកបង្រៀនដោយឥតគិតថ្លៃ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖
១-ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព
២-ការផលិតនំ
- វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់), សៅរ៍-អាទិត្យ
៣-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
- វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៤-ការធ្វើម្ហូបខ្មែរ
- វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៥-សេវាកម្មសម្អាងកាយ
- វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
៦-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេេះប្រើប្រាស់កុំព្យូទ័រខ្លះៗ)
- វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
៧-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
- វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
៨-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
- វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
គួរជម្រាបថា ព័ត៌មានលំអិតសូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 096 735 1019, 071 643 5388៕