បច្ចុប្បន្នការងារជាច្រើនកំពុងមានបម្រែបម្រួលប្រាក់ចំណូល ព្រោះតែការវិវត្តន៍បច្ចេកវិទ្យា និងតម្រូវការអ្នកប្រើប្រាស់។ ខាងក្រោមនេះគឺជា ការងារទាំង ១០ ដែលអាចរកលុយបានច្រើនបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៤-២០២៥ ដោយយោងតាមស្ថិតិប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes៖
១/. វេជ្ជបណ្ឌិតខួរក្បាល៖ នេះជាការងារដែលមានប្រាក់ចំណូលខ្ពស់ជាងគេ ដោយបុគ្គលិកត្រូវតែមានជំនាញខ្ពស់ និងការសិក្សារយៈពេលយូរ។ ប្រាក់ចំណូលអាចឈានដល់ ៨០០,០០០ដុល្លារ ក្នុងមួយឆ្នាំ។
២/. វេជ្ជបណ្ឌិតវះកាត់ឆ្អឹង៖ ការវះកាត់សរីរាង្គ ឬដំណើរការជួសជុលឆ្អឹង ទោះមិនសូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំង តែត្រូវការជំនាញខ្ពស់។ ប្រាក់ចំណូលអាចឈានដល់ ៧០០,០០ ក្នុងមួយឆ្នាំ។
៣/. វេជ្ជបណ្ឌិតផ្លូវដង្ហើម៖ ជាជំនាញដែលចាំបាច់នៅពេលវះកាត់ ដែលទទួលបានប្រាក់ចំណូលចន្លោះពី ៤០០,០០០-៦០០,០០០ដុល្លារ។
៤/. វេជ្ជបណ្ឌិតទូទៅ៖ ជាជំនាញពេញនិយមទាក់ទងនឹងការវះកាត់ទូទៅ។ ប្រាក់ចំណូលអាចចន្លោះពី ៣០០,០០០-៥០០,០០០ដុល្លារ។
៥/. ប្រធានគ្រប់គ្រងក្រុមហ៊ុន (CEO)៖ អ្នកដឹកនាំក្រុមហ៊ុនធំៗ ដូចជា Google, Apple ឬ Amazon អាចទទួលប្រាក់ខែជាង ១,០០០,០០០ដុល្លារ ក្នុងមួយឆ្នាំ រួមជាមួយ ប្រាក់បន្ថែម និងភាគហ៊ុន។
៦/. អ្នកវិនិយោគហិរញ្ញវត្ថុ៖ អាជីពនេះផ្តោតលើការជួញដូរភាគហ៊ុន និងវិនិយោគលើក្រុមហ៊ុនធំៗ។ ប្រាក់ចំណូលអាចចាប់ពី ៥០០,០០០ដុល្លារ និង ប្រាក់បន្ថែមថែមទៀត។
៧/. អ្នកបង្កើតកម្មវិធីកំព្យូទ័រ (Software Engineer / Architect)៖ ជាជំនាញកំពុងមានតម្រូវការខ្ពស់ ជាពិសេសនៅក្នុងពិភពឌីជីថល។ ប្រាក់ចំណូលអាចរកបាន ១៥០,០០០-៣៥០,០០០ដុល្លារ ក្នុងមួយឆ្នាំ។
៨/. អ្នកអភិវឌ្ឍ AI (AI/Machine Learning Engineer)៖ ជាជំនាញកំពុងតម្រូវការខ្លាំង ជាពិសេសក្នុងបច្ចេកវិទ្យា AI និង Robotics។ ប្រាក់ចំណូលប្រហែល ៣០០,០០០ដុល្លារ ក្នុងមួយឆ្នាំ។
៩/. អ្នកបើកយន្តហោះអន្តរជាតិ៖ អាជីពនេះប្រើប្រាស់ជំនាញខ្ពស់ និងទទួលបានអត្ថប្រយោជន៍ច្រើន។ ប្រាក់ខែជាមធ្យមចន្លោះពី ១២០,០០០-២៥០,០០០ដុល្លារ ក្នុងមួយឆ្នាំ។
១០/. វេជ្ជបណ្ឌិតធ្មេញ៖ វេជ្ជបណ្ឌិតធ្មេញ និងអ្នកជំនាញកែសម្ផស្សធ្មេញ គឺជាអាជីពមានតម្លៃខ្ពស់ក្នុងទីផ្សារ។ ប្រាក់ចំណូលប្រហែល ១៨០,០០០-៣៥០,០០០ដុល្លារ ក្នុងមួយឆ្នាំ។
គួរជម្រាបផងដែរថា ការងារដែលមានប្រាក់ខែខ្ពស់ តែងតែទាមទារកម្រិតសិក្សាខ្ពស់ រួមជាមួយជំនាញជាក់លាក់ និងបទពិសោធន៍ច្រើន។ បើអ្នកចង់ឈានទៅដល់ការងារដែលមានប្រាក់ចំណូលខ្ពស់បែបនេះ ត្រូវចាប់ផ្តើមពីការរៀនសូត្រ បង្កើតជំនាញ និងចេះវិនិយោគលើខ្លួនឯងចាប់ពីថ្ងៃនេះតទៅ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook