ការតំរង់ទិសមុនពេលចេញដំណើរទៅក្រៅប្រទេស
Sopheak PichJULY 15 2023

SOGO និង សេវាកម្មផ្លាស់ប្តូរវប្បធម៌សិក្សាអន្តរជាតិកម្ពុជា បានរៀបចំព្រឹត្តិការណ៍វគ្គតម្រង់ទិសដោយផ្ទាល់ ជាលើកដំបូងសម្រាប់សិស្សានុសិស្ស ICES ដើម្បីត្រៀមខ្លួនធ្វើដំណើរមុនការចាកចេញទៅសិក្សាលើកម្មវិធីផ្លាស់ប្តូរការសិក្សារបស់ពួកគេនៅសហរដ្ឋអាមេរិក។

SOGO ICES គឺជាកម្មវិធីសិក្សានៅក្រៅប្រទេសដែលផ្តល់ឱកាស សម្រាប់សិស្សានុសិស្សកម្ពុជាដែលចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងប្រទេសដទៃទៀត។ គួរជម្រាបជូនផងដែរថា កម្មវិធីនេះផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូរវប្បធម៌សិក្សា និងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ។ SOGO ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់សិស្សដែលចង់បន្តការសិក្សានៅបរទេស និងដើម្បីជួយសិស្សកម្ពុជាសម្រេចក្តីសុបិននៃការសិក្សារបស់ពួកគេ។ ក្រុមការងារ SOGO មានជំនាញក្នុងការធ្វើបដិរូបកម្ម និងបង្កើតជម្រើសដ៏ល្អបំផុតដើម្បីបំពេញតម្រូវការអ្នកសិក្សាផ្សេងៗ។

Photo 2023 07 15 16 53 55ព្រឹត្តិការណ៍តម្រង់ទិស ក៍ដូចជា pre-departure orientation នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក៍ជាលើកដំបូងដែរ ដែល SOGO រៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់ក្រោយពីការរីករាលត្បាតនៃជំងឺ Covid 19។ កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកង១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ដូចជាអ្នកជំនាញផ្លាស់ប្តូរការសិក្សាពី ICES Thailand ។

Photo 2023 07 15 16 54 05

Photo 2023 07 15 16 54 37

Photo 2023 07 15 16 54 29សិស្សានុសិស្ស និងមាតាបិតាមានសេចក្តីសោមនស្សរីករាយចំពោះការស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សារបស់បុត្រា បុត្រី លើសពីនេះសិស្សានុសិស្សផ្ទាល់បានជួបសំណេះសំណាលជាមួយសិស្សច្បងដែលបានឆ្លងកាត់បទពិសោធន៍ក្រោយពីត្រឡប់ពីសហរដ្ឋអាមេរិកវិញផងដែរ ។

ព្រឹត្តិការណ៍តម្រង់ទិសប្រារព្ធឡើងផ្តោតលើប្រធានបទជាច្រើន រួមមានអំពីវប្បធម៌ គ្រួសារចិញ្ចឹម សាលារៀន ការហោះហើរ ការធានារ៉ាប់រង ។ល។ សិស្សានុសិស្ស និងមាតាបិតាក៏មានឱកាសជួបជាមួយអ្នកជំនាញផ្លាស់ប្តូរការសិក្សាពី ICES Thailand ដែលបានចែករំលែកបទពិសោធន៍ផ្ទាល់របស់ពួកគេក្នុង ការសិក្សានៅសហរដ្ឋអាមេរិក ។

Photo 2023 07 15 16 54 31

Photo 2023 07 15 16 54 16

Photo 2023 07 15 16 54 20លោក William Hopkins ជំនួយការនាយក SOGO និង ICES Cambodia បានមានប្រសាស៍ថា "យើងមានមោទកភាពក្នុងការប្រារព្ធកម្មវិធីពិសេសនេះឡើង សម្រាប់សិស្សានុសិស្សយើង ដើម្បីទទួលបាននូវបទពិសោធន៍វប្បធម៌ និងស្តង់ដារនៃការអប់រំរបស់អាមេរិក"។

លើសពីនេះ SOGO ផ្តល់នូវដំណោះស្រាយតែមួយគត់ជាមួយនឹងសេវាកម្មអប់រំនៅក្រៅប្រទេសដ៏ទូលំទូលាយ ដោយផ្អែក លើជម្រើសតម្រូវការរបស់អ្នកក្នុងសេវាកម្មជាច្រើនដូចជា៖ ជំនួយទិដ្ឋាការ ការបណ្តុះបណ្តាលវប្បធម៌ ការស្វែងរកគ្រួសារចិញ្ជឹម និងការគាំទ្រផ្នែកសិក្សាដើម្បីជួយសិស្សានុសិស្សរៀបចំសម្រាប់ការសិក្សានាថ្ងៃអនាគត របស់ពួកគេ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia