មន្ទីរពេទ្យអន្តរជាតិអរៀនដា នាំយកបច្ចេកវិទ្យាព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទជំនាន់ចុងក្រោយមកកាន់ប្រទេសកម្ពុជា
Bunthoeun KoemOCTOBER 19 2024

នាថ្ងៃទី 19 ខែ តុលា ឆ្នាំ 2024 នេះមន្ទីរពេទ្យអន្តរជាតិអរៀនដាបានប្រារព្ធនូវ ពិធីសម្ភោធជាផ្លូវការ ផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ! ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយនឹង មន្ទីរពេទ្យ S Spine Hospital ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលផ្នែកឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ធំជាងគេនិងឈានមុខគេនៅឯប្រទេសថៃ។ក្រោមអធិបតីភាព លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និង លោកវេជ្ជបណ្ឌិត Dittapong Boonampol ស្ថាបនិក នៃមន្ទីរពេទ្យ S-Spine Hospital!

 

Photo 2024 10 19 16 59 14

 

ដោយមើលឃើញថាប្រជាពលរដ្ឋជាច្រើនតែងមាននូវបញ្ហាឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ដែលមានផលពិបាកក្នុងការប្រកបជីវភាពប្រចាំថ្ងៃ។ ចំពោះលោកអ្នកដែលមានបញ្ហាដូចជា ឧស្សាហ៏ឈឺខ្នងខ្លាំង ចុករោយកញ្ចឹងក និងឈឺក្បាល, រាងកាយចុះខ្សោយពិបាកធ្វើចលនា, ស្ពឹក ឬ ញ័រ ឬបាត់បង់អារម្មណ៍នៅប្រអប់ដៃ ម្រាមដៃ ប្រអប់ជើង ឬម្រាមជើង, រឹងនៅផ្នែកខាងក្រោមនៃឆ្អឹងខ្នង ពិបាកធ្វើចលនា, ពិបាកអង្គុយ ឬឈរ, មានអាការៈសាច់ដុំកន្ត្រាក់ពេលធ្វើចលនា ឬពេលសម្រាក, ពេលប្រើចុង ឬ កែងជើង តែងមានការឈឺចុកចាប់ ខ្លាំង ទាំងនេះហើយគឺជារោគសញ្ញា ដែលបណ្តាលមកពី បញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។

 

Photo 2024 10 19 16 59 14 (2)

 

នៅ មន្ទីរពេទ្យអន្តរជាតិអរៀនដា មានបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់បើកធំ  បច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុនៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលទៅវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយ​អោយមើលច្បាស់ជាងមុន  ក្នុងគោលបំណងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១​ ទៅ ២ម៉ោងប៉ុណ្ណោះ ។ ឥឡូវនេះលោកអ្នកមិនចាំបាច់ចំណាយពេលវេលាចេញទៅក្រៅប្រទេសដើម្បីធ្វើការព្យាបាលទៀតនោះទេ!

 

ផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្ម ដូចជា:

 

  • ដុតឌីសឆ្អឹងខ្នងដោយកាំរស្មីឡាស៊ែ
  • ចាក់ស៊ីម៉ង់ឆ្អឹងខ្នង
  • វះកាត់ពង្រីកបណ្តូលឆ្អឹងកងដែលគៀប
  • វះកាត់ឆ្អឹងឌីសនៅកដែលខូចឬបាក់រួចចាប់ដែក
  • ការចាក់ថ្នាំតាមតំបន់ឆ្អឹងខ្នងដើម្បីបន្ថយការឈឺចាប់សសៃណាមួយ និងសេវាកម្មផ្សេងៗទៀត នៃបញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ។

 

ពត័មានលម្អិតសូមទំនាក់ទំនងមកកាន់: 078 233 789 ឬ 081 811 789

Facebook page: Orienda International Hospital មន្ទីរពេទ្យអន្តរជាតិ អរៀនដា 

អាស័យដ្ឋាន  អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ៕

 

Photo 2024 10 19 16 59 11

Photo 2024 10 19 16 59 12

Photo 2024 10 19 16 59 12 (2)

Photo 2024 10 19 16 59 15

Photo 2024 10 19 16 59 13

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia