ស្វែងរកដំណោះស្រាយអចលនទ្រព្យជាមួយ OCIC នៅក្នុងព្រឹត្តិការណ៍កម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ 2024 ដើម្បីទទួលបានការផ្តល់ជូនពិសេស និងឱកាសពិសេសៗ
Meng SonglyOCTOBER 18 2024188 views

ភ្នំពេញ, កម្ពុជា – 18 តុលា 2024 – ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សូមអញ្ជើញអ្នកមកទស្សនាស្តង់របស់យើងនៅក្នុងព្រឹត្តិការណ៍ កម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ 2024​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 និង 20 តុលានេះ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃដ៏គួរឱ្យរំភើបនេះនឹងផ្តល់ឱកាសដ៏វិសេសវិសាលសម្រាប់អ្នកទស្សនាក្នុងការស្វែងយល់អំពីគម្រោងនានារបស់ក្រុមហ៊ុន OCIC ក៏ដូចជាការផ្តល់ជូនដ៏ពិសេសដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកមានបំណងទិញគេហដ្ឋាន និងវិនិយោគិន។

2024 10 18 19.22.15

គម្រោងអភិវឌ្ឍន៍ដែលត្រូវនឹងត្រូវដាក់បង្ហាញរួមមានតំបន់កណ្ដាលនៃទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះពេជ្រ ក៏ដូចជា គម្រោង ខុនដូ ដាយ​អឹមិន បេ​ ហ្គាដិន ដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំ 2023 ពី PropertyGuru Asia Property Awards សម្រាប់គម្រោងអចលនទ្រព្យដ៏ល្អបំផុតនៅតាមទន្លេ។ លើសពីនេះទៅទៀត ក៏មានគម្រោងជ្រោយចង្វារហ្គាដិន ដែលជាជម្រើសល្អសម្រាប់ក្រុមគ្រួសារ និង បុរីទេសចរណ៍ នៅខេត្តសៀមរាប ដែលមានទេសភាពបឹងដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ និងល្អប្រសើរសម្រាប់ការរស់នៅ។

2024 10 18 19.22.18

ទទួលបានការផ្តល់ជូន និងបញ្ចុះតម្លៃពិសេសនៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ 2024 នេះ អ្នកចូលរួមនឹងទទួលបានការផ្តល់ជូនពិសេសដែលអាចរកបានត្រឹមតែនៅក្នុងព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។ មិនថាអ្នកជាអ្នកទិញផ្ទះជាលើកដំបូង ឬវិនិយោគិននោះទេ OCIC មានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលផ្តល់ឱកាសចំណេញសម្រាប់អ្នកទាំងអស់គ្នា។

 

ដំណើរការហិរញ្ញវត្ថុមានភាពងាយស្រួលធនាគារ កាណាឌីយ៉ា នឹងផ្តល់ជូននូវកញ្ចប់ហិរញ្ញវត្ថុជាច្រើន ដែលរួមមានកម្ចីទិញផ្ទះ និងជម្រើសហិរញ្ញវត្ថុពិសេសផ្សេងៗ ដើម្បីធ្វើឱ្យការជាវអចលនទ្រព្យកាន់តែងាយស្រួល និងសន្សំសំចៃបំផុត។ កុំឱ្យឱកាសវិនិយោគ ឬទិញអចលនទ្រព្យនេះរំលងផុតឱ្យសោះ។

2024 10 18 19.22.10

 អញ្ជើញចូលរួមនិងជួបជាមួយក្រុមការងារ OCIC ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងនីមួយៗ និងទទួលបានព័ត៌មានអំពីឱកាសវិនិយោគពិសេសដែលអាចរកបាននៅក្នុងព្រឹត្តិការណ៍ កម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ 2024 ។ 

 

អំពី OCIC

OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនសម្ព័ន្ធ OCIC ផ្តោតទៅលើការអភិវឌ្ឍ៍វិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អាកាសយានដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ។ ការអភិវឌ្ឍដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុន OCIC មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។ OCIC Group គឺជាសមាជិកមួយនៃ Canadia Group. www.ocic.com.kh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia