វិស័យលក់អនឡាញបានក្លាយទៅជាវិស័យមួយដែលមានភាពពេញនិយមខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន ព្រោះមិនថាការធ្វើទីផ្សារ ការផ្សាព្វផ្សាយ ការជជែកគ្នា ឬការទិញទំនិញនោះទេ មនុស្សងាកមកប្រើប្រាស់ប្រព័ន្ឋមួយនេះច្រើន។ ទន្ទឹមនឹងមានភាពជឿនលឿន និងពេញនិយមនេះដែរ ថ្ងៃនេះអេដមីនសូមលើកយកគន្លឹះធ្វើទៅផ្សារ៣ ជួយជម្រុញការលក់ និងមានអ្នកស្គាល់លឿន ដោយក្នុងនោះរួមមាន៖
១. ធ្វើទីផ្សារដោយឱ្យការដូ Top Fan៖ ការផ្តល់រង្វាន់ជូន "Top Fan" អាចជាមធ្យោបាយដ៏ឆ្លាតវៃក្នុងការទាក់ទាញទស្សនិកជន Facebook របស់អ្នក និងថែមទាំងអាចទាក់ទាញអតិថិជនថ្មីឱ្យមកតាមដានផេករបស់អ្នកផងដែរ។ នេះគឺជាគំនិតមួយចំនួនដើម្បីបង្កើតការផ្តល់ឱ្យដ៏មានប្រសិទ្ធិភាពដោយតាមរយៈការប្រើគំនិតនេះ ដោយក្នុងនោះរួមមាន៖
ការចូលរួម៖ ធ្វើឱ្យការខំមិន ឡៃ ស៊ែរ លើផេករបស់អ្នកមានការកើនឡើង ព្រោះអតិថិជនចង់បានកាដូដូច្នេះគាត់នឹងព្យាយាមធ្វើសកម្មភាពលើផេករបស់អ្នក ដើម្បីអាចមានឱកាសក្លាយជា Top Fan ។
រង្វាន់៖ ជ្រើសរើសរង្វាន់ដែលទាក់ទាញដែលទាក់ទងនឹងទស្សនិកជន និងម៉ាករបស់អ្នក ព្រោះការធ្វើបែបនេះ វាអាចធ្វើឱ្យផលិតផលរបស់អ្នក រវាងអតិថិជនមានបទពិសោធន៍ ឬមានទំនាក់ទំនងគ្នាកាន់តែស្និតស្នាល។
២. ទីផ្សារតាមរយៈរូបភាព និងចំណងជើង៖ ការធ្វើទីផ្សារជាមួយការបង្ហោះរូបថតអាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការទាក់ទាញចំណាប់អារម្មណ៍ ទាក់ទាញទស្សនិកជនរបស់អ្នក និងសម្រេចបាននូវគោលដៅទីផ្សាររបស់អ្នក។ ដើម្បីជួយអ្នកបង្កើតការបង្ហោះរូបថតប្រកបដោយប្រសិទ្ធភាព៖
តើនរណាជាអតិថិជនគោលដៅរបស់អ្នក? ប្រសិនជាយុវវ័យ អ្នកអាចផុសបែបច្នៃប្រឌិត ច្បាស់ៗ ហើយឆ្លើយតបនូវអ្វីដែលអតិថិជនត្រូវការ ហើយប្រើខេបសិនយ៉ាងណា អាចឱ្យអតិថិជនអាចឆ្លើយឆ្លងយើងបាន។ ឧ. សម្រាប់យុវវ័យអាចដាក់ខេបសិនបែបលេងសើចថា ម៉េចអត់នាំសង្សារមកផឹកកាហ្វេចឹង? ពេលនោះគាត់នឹងឆ្លើយតបបែបលេងសើចមកកាន់យើងវិញ ហើយការធ្វើបែបនេះជាផ្នែកធំមួយ ធ្វើឱ្យផេកយើងឡើងខ្លាំង។