លោកអ្នកឧកញ៉ា លី ហួរ និងមនុស្សជិត ២,០០០នាក់ បានចូលរួមដើរម៉ារ៉ាតុន ដើម្បី «ក្ដីស្រឡាញ់សម្រាប់កុមារ»
Sreymom ChaMARCH 17 2025

យ៉ាងហោចណាស់ មានមនុស្សប្រមាណជិត ២ពាន់នាក់បានចូលរួម​យ៉ាងសកម្ម និងពោរពេញ​ដោយទឹកចិត្ត​រំភើបរីករាយ ក្នុងព្រឹត្តិការណ៍ដើរម៉ារ៉ាតុន ដើម្បីបង្ហាញ «ក្ដីស្រឡាញ់សម្រាប់កុមារ» ដែលបានផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន លី ហួរ គ្រុប របស់​លោកអ្នកឧកញ៉ា លី ហួរ។ កម្មវិធីដ៏ពោរពេញទៅដោយអត្ថន័យនេះ​ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥​នៅទីតាំង បរិវេណគម្រោងទី១២ បុរី វិមានភ្នំពេញ ឌឹ សេនត្រល ខាប់ភីថល និងគម្រោងជាច្រើនទៀតរបស់ បុរី វិមានភ្នំពេញ។

Photo 2025 03 17 12 34 43

លោកអ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី​ ហួរ គ្រុបបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតកម្មវិធីដើរម៉ារ៉ាតុន រយៈចម្ងាយ ៥គីឡូម៉ែត្រនេះឡើង គឺដើម្បីរួមគ្នា​បង្ហាញក្ដីស្រឡាញ់សម្រាប់​កុមារកម្ពុជា និងគាំទ្រសកម្មភាពសប្បុរសធម៌សម្រាប់ មន្ទីរពេទ្យកុមារអង្គរ ដែលមានអ្នកចូលរួម​សរុបជិត ២ពាន់នាក់។

Photo 2025 03 17 12 34 36

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាពលរដ្ឋរស់នៅក្នុងគម្រោង បុរី វិមានភ្នំពេញ បានលើកឡើងថា សកម្មភាពដើរម៉ារ៉ាតុន ដើម្បី ក្ដីស្រឡាញ់សម្រាប់កុមារ មិនមែនជាការប្រកួតប្រជែងដណ្ដើមជ័យលាភីអ្វីឡើយ ប៉ុន្ដែ គឺជាស្មារតីនៃសកម្មភាពសប្បុរសធម៌ ប្រកបដោយទឹកចិត្តស្មោះស សប្បាយរីករាយ និងដើម្បីសុខភាពទាំងអស់គ្នាផងដែរ។

Photo 2025 03 17 12 34 48

អ្នកដែលបានចូលរួមនៅក្នុងកម្មវិធីដើរម៉ារ៉ាតុននេះ បានលើកឡើងពីក្ដីរំភើបរីករាយ ដែលបានចូលរួមនៅ​​ក្នុងកម្មវិធីនេះ ដ្បិតវា គឺជាការរធ្វើលំហាត់ប្រាណដើម្បីសុខភាព និងការចែករំលែកក្ដីស្រឡាញ់​​ទៅកាន់កុមារកម្ពុជា តាមរយៈការឧបត្ថម្ភថវិកាសប្បុរសធម៌ទៅកាន់មន្ទីរពេទ្យកុមារអង្គរ។  

 Photo 2025 03 17 12 34 54

សូមបញ្ចាក់ថា ព្រឹត្តិការណ៍ ដើរម៉ារ៉ាតុននេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំឡើង តួយ៉ាង ការរៀបចំព្រឹត្តិការណ៍ ដើរម៉ារ៉ាតុន លើកទី១ កាលពីខែធ្នូ ឆ្នាំ ២០២៣ ប្រមូលបានថវិកាសប្បុរសធម៌ជាច្រើន​​ ​ដោយថវិកាទាំងនោះ ត្រូវបានប្រគល់ជូនសម្រាប់មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា៕

Photo 2025 03 17 12 34 59

Photo 2025 03 17 12 35 05

Photo 2025 03 17 12 35 10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia