គេបញ្ឈប់ពីការងារ ស្រ្តីវ័យ៣០ឆ្នាំអាចរកចំណូលបានជាង១២ម៉ឺនដុល្លារក្នុង១ឆ្នាំពីជំនាញ១នេះ មិនបាច់មានសញ្ញាបត្រ
Toeuy HongJULY 22 20242.5 K views

ពេលខ្លះមិនមែនទាល់តែអ្នករៀនបានខ្ពងខ្ពស់ចប់រិញ្ញបត្រឬបណ្ឌិតទើបអាចមានសមត្ថភាពចូលបម្រើការងារដែលប្រាក់ខែច្រើននោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវជ្រើរើសជំនាញមួយច្បាស់លាស់ហើយខ្លួនឯងចេះច្បាស់នោះអ្នកនឹងរកចំណូលបានច្រើនជាងអ្នករៀនបានខ្ពងខ្ពស់ក៏ថាបាន។

ជាក់ស្ដែងអ្នកស្រី Ayana Dunlap  វ័យ៣០ឆ្នាំធ្លាប់គេបញ្ឈប់ពីកាងារកាលអំឡុងវិបត្តិកូវីដ១៩ហើយអ្នកស្រីគ្មានសញ្ញាបត្របរិញ្ញាបត្រអ្វីឡើយ។ ប៉ុន្ដែក្រោយមកអ្នកស្រីបានចាប់រៀនជំនាញមួយច្បាស់លាស់រហូតធ្វើឲ្យអ្នកស្រីអាចរកចំណូលបានជាង១២ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

កាលពីឆ្នាំ២០២០ដែលជាពេលវេលាវិបត្តិកូវីដ១៩ អ្នកស្រីធ្វើការផ្នែកបដិសណ្ឋារកិច្ចនៅក្នុងសណ្ឋារមួយប៉ុន្ដ​ត្រូវបានគេបញ្ឈប់ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩។ នៅពេលនោះអ្នកស្រីមានការព្រួយបារម្ភជាខ្លាំងដោយសារតែអ្នកស្រីគ្មានសញ្ញាបត្រហើយក៏មិនធ្លាប់ធ្វើការងារផ្សេងដូច្នេះអ្នកស្រីបារម្ភថាពិបាកក្នុងការរកការងារធ្វើ។

យ៉ាងណាមិញបន្ទាប់ពីអ្នកស្រីបានចូលរៀនចូលវគ្គអនឡាញពីជំនាញ IT Support ធ្វើឲ្យអ្នកស្រីមានជំនាញច្បាស់លាស់ផ្នែកព័ត៌មានវិទ្យា(IT) ដោយទទួលបានសញ្ញាបត្រចំនួន៣ទាក់ទងនឹងIT ដោយទីមួយគឺ  Google IT support certificate និងទី២គឺ CompTIA Security+ certification ចំណែកទី៣គឺ CompTIA Network+ certification។

ដោយសារតែអ្នកស្រីបានចូលរៀនវគ្គអនឡាញជំនាញព័ត៌មានវិទ្យា(IT)នេះហើយទើបធ្វើឲ្យលោកទទួលបានជំនាញនេះហើយបានចូលធ្វើការងារនៅក្នុងវិទ្យាស្ថានគោលការណ៍ធនាគារនៅសហរដ្ឋអាមេរិកមានតំណែងជាអនុប្រធានផ្នែកប្រតិបត្តិនិងការព័ត៌មានវិទ្យានិងបានប្រាក់ចំណូលចំនួន១២៥,០០០ដុល្លារក្នុងមួយឆ្នាំ

មេរៀនដែលអ្នកអាចរៀនពីអ្នកស្រីគឺទោះជាអ្នកមិនបានរៀនបានខ្ពងខ្ពស់ក៏ដោយឲ្យតែអ្នកមានជំនាញមួយច្បាស់លាស់នោះអ្នកនឹងមានឱកាសអាចរកប្រាក់ចំណូលបានច្រើនចេញពីជំនាញដែលអ្នកបានដុសខាត់នេះ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia