លោក ដូណាល់ ត្រាំ បានជួបជាមួយ CEO ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ តែលើកលែងបុរសម្នាក់នេះ
Kan DaraSEPTEMBER 9 2025949 views

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ លោក Donald Trump បានរៀបចំកម្មវិធីជួបជាមួយប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសេតវិមាន (White House) ដើម្បីពិភាក្សាអំពីទិសដៅអនាគតនៃបច្ចេកវិទ្យា សន្តិសុខឌីជីថល និងតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកបង្កើតសេដ្ឋកិច្ចអាមេរិកឲ្យកាន់តែរឹងមាំ។

 

ក្នុងចំណោមអ្នកចូលរួមមានឈ្មោះល្បីៗដូចជា លោក Tim Cook (ក្រុមហ៊ុន Apple), លោក Mark Zuckerberg (ក្រុមហ៊ុន Meta), លោក Bill Gates (ក្រុមហ៊ុន Microsoft), លោក Sundar Pichai និងលោក Sergey Brin (ក្រុមហ៊ុន Google), លោក Satya Nadella (ក្រុមហ៊ុន Microsoft) និងលោក Sam Altman (ក្រុមហ៊ុន OpenAI)។ ខណៈអវត្តមានមហាសេដ្ឋីលេខមួយលើលោក Elon Musk ម្ចាស់ក្រុមហ៊ុនខ្នាតយក្ស SpaceX និង Tesla រួមទាំងក្រុមហ៊ុនជាច្រើនផ្សេងទៀត។

 

ល

 

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍លោក Elon Musk បានបង្ហោះនៅលើណ្តាញសង្គម X ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវបានគេអញ្ជើញ ប៉ុន្តែជាអកុសលខ្ញុំមិនអាចចូលរួមបាននោះទេ។ អ្នកតំណាងរបស់ខ្ញុំនឹងនៅទីនោះជំនួសខ្ញុំ»។ ការអវត្តមានរបស់លោក Elon Musk បានបង្កើតការពិភាក្សាជាច្រើន ព្រោះលោកជាម្ចាស់ក្រុមហ៊ុនកំពូល និងជាតួអង្គសំខាន់ម្នាក់ក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាមេរិក៕

 អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large   

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia