ជូនដំណឹង! ការប្រកួតបាល់ទាត់ស្អែកនេះ មិនអនុញ្ញាតឱ្យ ចតឡានក្នុងស្តាតអូឡាំពិកឡើយ
Kan DaraAPRIL 28 2023426 views

ដើម្បីសម្រួលដល់ការប្រកួតវិញ្ញាសាបាល់ទាត់ ឱ្យមានសណ្តាប់ធ្នាប់នឹងរបៀបរៀបរយ នៅស្តាតអូឡាំពិកថ្ងៃទី២៩ស្អែកនេះ គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម បានធ្វើសេចក្តីជូនដំណឹងដល់បងប្អូនដែលទៅទស្សនាការប្រកួតទាំងអស់ថា នឹងមិនមានការអនុញ្ញាតឱ្យចូលចតឡាននៅក្នុងស្តាតអូឡាំពិក​​ ព្រមទាំងមានការឆែកសំបុត្រគ្រប់ច្រកចូលទាំងអស់ ហើយសម្រាប់អ្នកមិនមានសំបុត្រនឹងមិនអនុញ្ញាតឱ្យចូលមើលឡើយ។

សូមអានសេចក្តីជូនដំណឹងលម្អិតដូចខាងក្រោម៖

១. នៅក្នុងថ្ងៃប្រកួត នឹងអនុញ្ញាតអោយមានត្រឹមតែម៉ូតូប៉ុណ្ណោះចូលចតក្នុងបរវិវេណពហុកីឡដ្ឋានជាតិ ដែលមានតម្លៃផ្ញើរចំនួន២,០០០៛ចំណែកឡាននឹងមិនអនុញ្ញាតអោយចូលចតក្នុងបរិវេណពហុកីឡដ្ឋានជាតិឡើយ លើកលែងតែឡានរបស់មន្ត្រីក្រុម ឬគណៈប្រតិភូដែលមានប័ណ្ណចំណត។

២. នៅក្នុងថ្ងៃប្រកួត នឹងអនុញ្ញាតសម្រាប់តែអ្នកមានសំបុត្រទស្សនាការប្រកួតប៉ុណ្ណោះ ដែលអាចចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកពោលគឺនឹងមានការឆែកសំបុត្រនៅគ្រប់ច្រកចូលទាំងអស់នៅ ក្លោងទ្វាររបងខាងក្រៅនៃពហុកីឡដ្ឋាន។

344136493 758669719180440 7757452285744867285 N

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងរួមចំណែកដើម្បីជួយ សម្រួលឲ្យបរិវេននៃពហុកីឡដ្ឋានជាតិអូឡាំពិក កាន់តែមានសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងថ្ងៃប្រកួត៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia