រឿង ២ យ៉ាងដែលជាដើមហេតុធ្វើឱ្យ «ផ្ទះមួយទឹក» ពិបាកក្នុងការលក់ចេញនាពេលបច្ចុប្បន្ន
Bunthoeun KoemJULY 30 2022570 views

ផ្ទះមួយទឹកគឺសំដៅទៅលើផ្ទះដែលលោកអ្នកកំពុងរស់នៅហើយដាក់លក់ចេញទៅវិញ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ នេះផ្ទះមួយទឹកគឺពិបាកលក់ចេញបន្តិច តែអ្នកខ្លះក៏ងាយស្រួលនៅក្នុងការលក់ចេញដែល ក៏ព្រោះតែគាត់មានទីតាំងល្អឬក៏តម្លៃដែលបានដាក់លក់បន្ទាន់គឺវាត្រូវជាមួយនឹងទីផ្សាបច្ចុប្បន្ន។ ដើម្បីកាន់តែច្បាស់ទាក់ទងនឹងការលក់ផ្ទះមួយទឹកពេលនេះ Business Cambodia  នឹងលើកយកហេតុផល ២ យ៉ាងដែលជាដើមហេតុធ្វើឱ្យពិបាកក្នុងការលក់ផ្ទះមួយទឹកមិនចេញនាពេលបច្ចុប្បន្ន ដោយក្នុងនោះមានដូចជា៖

១. គម្រោងបុរី​​

បច្ចុប្បន្នគម្រោងបុរីកំពុងមានការប្រគួតប្រជែងនៅលើទីផ្សាយ៉ាងសកម្ម។  អ៊ីចឹងកាលណាដែលមានការប្រគួតប្រជែងច្រើន ធ្វើឱ្យលក្ខខណ្ឌក៏ដូចជាហេតុផលផ្សេងៗដែលម្ចាស់គម្រោងគេចេញគឺកាន់តែងាយស្រួលជាងមុន ដែលទាក់ទងជាមួយនឹងការបង់រំលស់ជាដើម។  ដូច្នេះនេះជាហេតុដែលធ្វើឱ្យអ្នកទិញគឺកាន់តែងាយស្រួលក្នុងការជ្រើសរើស ដែលមានទាំងរំលស់សុទ្ធ និង រំលស់ជាមួយនឹងធនាគារ មួយវិញទៀតធនាគារបច្ចុប្បន្នគឺសហការជាមួយគម្រោងបុរី ដែលធ្វើឲ្យកម្ចីគឺកាន់តែច្រើនជាងមុន។ នេះជាហេតុដែលធ្វើឱ្យអ្នកទិញងាកមកពិចារណាផ្ទះមួយទឹកថាតើគួរតែទិញដែរឬទេ?

២​. អារម្មណ៍ក្នុងការរស់នៅ

ទាក់ទងនឹងរឿងនេះក៏ជារឿងដែលលោកអ្នកគួរពិចារណាដែរ ព្រោះថាអតិថិជនខ្លះគិតថាមួយជីវិតគឺទិញផ្ទះបានតែមួយដងនោះទេ ដូច្នេះត្រូវតែរើសផ្ទះណាដែលជា​ផ្ទះថ្មី ឬក៏សំណង់ដែលថ្មី ហើយក៏ជាផ្ទះដែលស្ថិតនៅក្នុងក្តីស្រមៃពិតបា្រកដផងដែរ។ ដែលនេះជាហេតុនាំឱ្យអ្នករកទិញផ្ទះនាពេលបច្ចុប្បន្នសម្រេចទៅទិញផ្ទះថ្មីជាជាងផ្ទះមួយទឹក៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

Hero Bangkok Street Food Night Market 2000x1266 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia