អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅ OH!SOME ជាមួយនឹងការបញ្ចុះតម្លៃទំនិញដ៏អស្ចារ្យ
Daneth MechAPRIL 11 2025

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតជិតមកដល់ក្នុងពេលខាងមុខនេះ OH!SOME សាខា AEON Mean Chey ដែលជាហាងទំនិញលក់រាយដ៏ទាន់សម័យ នឹងធ្វើការផ្តល់ជូនពិសេស ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 30% លើផលិតផលលក់ដាច់បំផុត និងការទិញមួយថែមមួយលើផលិតផលដែលបានកំណត់។

ដោយមានការផ្តល់ជូ​នលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលថែរក្សាខ្លួន ថែមទាំងកាបូបស្ពាយ និងដបទឹកដែលសុទ្ធសឹងតែជាសម្ភារៈចាំបាច់សម្រាប់ការធ្វើដំណើរផងដែរ។ លើសពីនេះទៅទៀត សូមកុំខកខាននូវផលិតផលដែលចូលរួមសហការជាមួយ Disney IP រួមមានគ្រឿងបន្លាស់និងរបាំងបិទភ្នែក Frozen និងមេដែកទូរទឹកកក Disney Tsum Tsum។

Photo 2025 04 11 09 50 14

Photo 2025 04 11 09 50 10 (2)

អ្នកតំណាង OH!SOME ម្នាក់និយាយថា "ពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ យើងបានត្រៀមរួចជាស្រេចនូវកាំភ្លើងបាញ់ទឹក ឡេការពារកម្តៅថ្ងៃ ស្បែកជើងផ្ទាត់ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។" "OH!SOME នឹងបន្តពង្រឹងភាពសម្បូរនិងលក្ខណៈពិសេសរបស់ផលិតផល ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។"

ការផ្តល់ជូននេះមិនត្រឹមតែមាននៅក្នុងហាងផ្ទាល់ប៉ុណ្ណោះទេ អ្នកទាំងអស់គ្នាក៏អាចតាមដានគណនី Instagram ផ្លូវការ (@ohsome.kh) ដើម្បីមានឱកាសក្នុងការចូលរួមលេងហ្គេមផ្សេងៗ ដែលនឹងទទួលនូវកញ្ចប់កាដូរួមមាន វ៉ែនតាការពារពន្លឺថ្ងៃដ៏ទាន់សម័យ កាបូបស្ពាយ និងមួកដ៏ស្រស់ស្អាត ហើយកម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី 11 ខែមេសាខាងមុខនេះ។

ក្នុងនាមជាម៉ាកយីហោលក់រាយបែប One-Stop ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍ OH!SOMEប្តេជ្ញាបង្កើតនូវការរួមបញ្ចូលគ្នានូវភាពជាសកលជាមួយនឹងវប្បធម៌ក្នុងស្រុក ដើម្បីនាំមកនូវបទពិសោធន៍ទិញទំនិញដ៏ពិសេសសម្រាប់អតិថិជន។ ហាងបានប្រមូលផ្តុំនូវផលិតផលសហការណ៍ពី IPs លំដាប់កំពូលរបស់ពិភពលោក ដូចជាផលិតផលតួអង្គ Disney ដ៏ល្បីល្បាញ ផលិតផលថែរក្សាសម្រស់ដ៏ពេញនិយមរបស់កូរ៉េ សម្ភារៈការិយាល័យរបស់ជប៉ុន និង អាហារសម្រន់និងភេសជ្ជៈនាំចូលពីជុំវិញពិភពលោក ដែលបំពេញនូវតម្រូវការ "One-Stop" សម្រាប់ការទិញទំនិញពិសេសៗពីជុំវិញពិភពលោក។

Photo 2025 04 11 09 50 11

Photo 2025 04 11 09 50 10

គិតត្រឹមចុងខែមីនា OH!SOME បានពង្រីកខ្លួនច្រើនជាង 110ហាង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ម៉ាកយីហោនេះបានមកដល់ប្រទេសកម្ពុជានៅក្នុងខែធ្នូឆ្នាំ២០២៤ ហើយបានក្លាយជាគោលដៅពាណិជ្ជកម្មដ៏ពេញនិយមនៅក្នុងតំបន់យ៉ាងឆាប់រហ័ស។ ហាងទី២របស់ OH!SOME នឹងធ្វើការបើកដំណើរការនៅក្រុងភ្នំពេញ ក្នុងខែមិថុនាខាងមុខនេះ ដោយរួមទាំងតំបន់កម្សាន្ត FuniFun! ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនក៏នឹងបើកដំណើរការក្នុងពេលជាមួយគ្នានេះផងដែរ។

អាសយដ្ឋានហាង៖ ផ្សារទំនើប ÆON Mall Mean Chey ជាន់ទី១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ”

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានគណនី Instagram ផ្លូវការរបស់ OH!SOME៖ @ohsome.kh

ទំនាក់ទំនងសារព័ត៌មាន៖

ផ្នែកទំនាក់ទំនងសាធារណៈ OH!SOME

អ៊ីមែល៖ pr@blueorigin.cn

Photo 2025 04 11 09 50 12 (2)

Photo 2025 04 11 09 50 12

Photo 2025 04 11 09 50 13

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia