កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា កន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ប្រណីត Odom (ឧត្តម) ដែលនឹងក្លាយជាទីតាំងនិមិត្តរូបដ៏លេចធ្លោក្នុងរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ហើយ។ ក្នុងនាមជាគម្រោងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Urban Living Solutions (ULS) អគារ Odom ត្រូវបានរចនាឡើងក្នុងគោលបំណងបង្កើតបរិយាកាសការងារ និងបរិយាកាសការរស់នៅដ៏ប្លែកពិសេសខុសពីទម្រង់អគារខ្ពស់ៗទូទៅ ដើម្បីជំរុញឲ្យមានទិដ្ឋភាពរស់នៅដ៏ជិតស្និទ្ធបែបសហគមន៍ក្នុងភូមិបុរាណខ្មែរ។
ស្ថិតនៅលើមហាវិថីដ៏មមាញឹកគឺ មហាវិថីព្រះនរោត្តម ដែលជាទីប្រជុំពោរពេញទៅដោយពាណិជ្ជកម្មសំខាន់ៗ ស្ថានទូតនិងសាលារៀននានា គម្រោង Odom ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យគម្រោងនេះប្លែកពីគម្រោងដទៃ។ ជាមួយនឹងស្នាដៃរចនាពីក្រុមហ៊ុនសិង្ហបុរីដ៏ល្បីល្បាញមួយឈ្មោះ Kite Studio Architecture គម្រោង Odom នេះនឹងពាំនាំមកនូវអគារចំនួនពីរលើដីតែមួយគឺអគារការិយាល័យ និងអគារលំនៅឋាន។
អគារការិយាល័យរបស់ Odom មានកម្ពស់រហូតដល់ ៤៥ជាន់ អមមកជាមួយនឹងប្លង់ការិយាល័យដ៏បន់បែន ចំណតរថយន្តធំទូលាយ និងក្លិបសមាជិកឯកជន សម្រាប់ការជួបជុំក្រោយពីការងារ និងរៀបចំកម្មវិធីក្រុមហ៊ុនផ្សេងៗ។ អគារការិយាល័យនេះក៏មានស្ពានអាកាសតភ្ជាប់ទៅកាន់អគារលំនៅឋានដែលមានរហូតដល់ ២២ជាន់ ផងដែរ។ យូនីតដ៏ទំនើប និងប្រណីតទាំងនេះមានប្លង់លក្ខណៈពិសេសៗជាច្រើនរួមមាន បន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ រានហាល បង្អួចដ៏ធំលាតសន្ធឹងពីឥដ្ធទៅដល់ពិដាន និងផ្ទះបាយដែលបានបំពាក់ជាមួយនឹងគ្រឿងបរិក្ខារពេញលេញ។ ម្ចាស់យូនីតនីមួយៗក៏នឹងរីករាយជាមួយនឹងកន្លែងទំនើបៗ ដូចជាកន្លែងហាត់ប្រាណ អាងហែលទឹក ចំណតឯកជន សន្តិសុខការពារ ២៤ម៉ោង និងទីធ្លាលើដំបូលជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់បំព្រង។
ទន្ទឹមនឹងនេះ គម្រោង Odom ត្រូវបានរចនាឡើងដោយមានការសង្កត់ធ្ងន់ទៅលើសុខុមាលភាពរបស់អ្នករស់នៅ ដោយការបូកបញ្ចូលនូវ “ភូមិអាកាស” ដែលជាតំបន់រុក្ខជាតិសម្រាប់សម្រាកពីការងារ ឬជួបជុំផ្សេងៗ។ តំបន់បែបនេះមាននៅជាច្រើនជាន់លើអគារការិយាល័យដើម្បីជួយអ្នកនៅក្នុងអគារមានឱកាសលំហែអារម្មណ៍ ស្រូបពន្លឺធម្មជាតិ រីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងបង្កើនទំនាក់ទំនងជាមួយគ្នាកាន់តែច្រើន ដោយមិនចាំបាច់ជិះជណ្តើរយន្តយូរ។
រចនាបទដែលផ្តោតលើសហគមន៍របស់ Odom ត្រូវបានសរបញ្ជាក់បន្ថែមទៀតតាមរយៈការផ្តល់ជូននូវទីកន្លែងប្រើប្រាស់រួមគ្នា និងទីធ្លាបៃតងខាងក្រៅដែលតភ្ជាប់ដោយជណ្តើរថ្មើរជើង។ ជាមួយនឹងចំណុចជួបជុំជាសហគមន៍ជាថ្នាក់ៗចាប់ពីក្រោមដល់លើអគារការិយាល័យ Odom នឹងជួយធ្វើឱ្យអ្នកធ្វើការនៅក្នុងនោះធ្វើចលនាកាន់តែច្រើន និងជួយបង្កើតឱកាសសម្រាប់ការជួបជុំសំណេះសំណាល និងស្គាល់គ្នាកាន់តែជិតស្និទ្ធ។
Urban Living Solutions ដែលជាក្រុមហ៊ុនអភិវឌ្ឍ Odom ប្ដេជ្ញាថានឹងមិនត្រឹមតែកសាងសហគមន៍ក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះទេ តែក៏នឹងជួយជ្រុមជ្រែងដល់សហគមន៍ដទៃទៀតក្នុងរាជធានីភ្នំពេញផងដែរ។ ដើម្បីជួយធានាថា ប្រជាជនក្នុងតំបន់នឹងមានតំបន់រុក្ខជាតិប្រើប្រាស់ដើម្បីលំហែកាយ បរិវេណជាង ៧០០០ម៉ែត្រការ៉េនៃគម្រោង Odom នឹងក្លាយជាសួនបៃតងសាធារណៈផងដែរ។
បន្ថែមពីលើវិធីសាស្រ្តនៃការផ្ដោតសំខាន់ទៅលើសហគមន៍ Odom ក៏បង្ហាញពីនិរន្តរភាពផ្នែកបរិស្ថានទៀតផង។ ការរចនាប្រកបដោយភាពច្នៃប្រឌិតបានធ្វើឡើងដោយគិតគូរពីអាកាសធាតុរបស់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងអគារ និងអាកាសធាតុ។ ជាជាងការពឹងផ្អែកលើការប្រើប្រាស់កញ្ចក់ច្រើនលើសលុប អគារការិយាល័យរបស់ Odom រួមបញ្ចូលការប្រើប្រាស់បេតុង ដែលជាដំណោះស្រាយមួយជួយកាត់បន្ថយថ្លៃសាងសង់ និងផលប៉ះពាល់លើបរិស្ថាន។ រចនាបទរបស់ Odom នឹងបានកាត់បន្ថយកម្ដៅព្រះអាទិត្យ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយការមិនប្រើបង្អួចកញ្ចក់ធំៗ។ អគារនេះក៏បានដាក់បញ្ចូលនូវកន្លែងដែលមានខ្យល់ធម្មជាតិ និងម្លប់សម្រាប់ទីធ្លាខាងក្រៅផងដែរ។ ការប្ដេជ្ញារបស់អ្នកអភិវឌ្ឍ និងរចនា Odom ទៅកាន់និរន្តរភាពនៃបរិស្ថានបានធ្វើឲ្យ Odom ទទួលបានវិញ្ញាបនប័ត្របបញ្ជាក់ LEED Gold ទុកជាមុន។
សេដ្ធកិច្ចកម្ពុជាកំពុងតែបន្តលូតលាស់យ៉ាងឆាប់រហ័ស ហើយគម្រោង Odom បាន និងកំពុងបង្ហាញពីឱកាសវិនិយោគយ៉ាងទាក់ទាញ។ តាមរយៈការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងមានការកើនឡើង ៦.២% ក្នុងឆ្នាំ ២០២៣ ដែលនេះធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេស នៅរាជធានីភ្នំពេញ កំណើននៃការិយាល័យត្រូវបានកើនឡើងដើម្បីបំពេញតម្រូវការពីក្រុមហ៊ុននានាដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ភ្នំពេញមានផ្ទៃការិយាល័យតែជាង ៦០០០០០ម៉ែត្រការ៉េ ប៉ុណ្ណោះ ដែលនេះមានន័យថាផ្ទៃការិយាល័យប្រមាណជាង ៨៨៧០០០ ម៉ែត្រការ៉េទៀត គឺកំពុងតែមានតម្រូវការជាចាំបាច់។ គម្រោង Odom ជួយដោះស្រាយតម្រូវការនេះដោយផ្តល់ជូននូវផ្ទៃការិយាល័យកម្រិត A ទំហំ ៤០០០០ម៉ែត្រការ៉េ ដែលនឹងផ្តល់ឱ្យវិនិយោគិននូវឱកាសក្នុងការទិញការិយាល័យដើម្បីដាក់ជួល។
ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Odom សូមទំនាក់ទំនង៖
គេហទំព័រ៖ www.odomphnompenh.com
ទូរស័ព្ទ៖ +855 99 231 168
អុីមែល៖ hello@odomphnompenh.com