ច្បាស់ការ! នេះជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការស្ពានបេតុងតភ្ជាប់កោះពេជ្រ-កោះនរា
Bunthoeun KoemNOVEMBER 6 2023601 views

ស្ពានបេតុង ខ្សែកាបកោះពេជ្រ-កោះនរា នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញទី១ កាលពីថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។

 

I 7   Copy 1

 

សូមជម្រាបថា ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ មានប្រវែងសរុប ៨៤៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរា។

 

ស្ពានដ៏សំខាន់នេះផងដែរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលមានទុនសរុប ៣៨ លានដុល្លារអាមេរិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

 

394580988 1034626931019933 1772244039881261206 N

I 8   Copy 1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia