សង្ងាត់ៗ! យីហោចាស់វស្សា Nokia សំងំលក់ស្មាតហ្វូនជាង៣លានគ្រឿង ទៅកាន់ប្រទេសធំៗ៣នេះ
នៅ ហៀងMAY 18 2022489 views

Nokia គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានអាយុកាល១៥៧ ឆ្នាំមកហើយ ហើយក្រុមហ៊ុនចាស់វស្សាមួយនេះក៏ធ្លាប់មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជាផងដែរ តែក៏បាត់មុខទៅវិញមួយរយៈធំ។ ទទឹមនឹងនេះ មានមនុស្សជាច្រើនគិតថា ក្រុមហ៊ុនមួយនេះត្រូវរលាយបាត់ពីផែនដីទៅហើយ ប៉ុន្តែការពិត​ Nokia សំងំផ្គង់ផ្គង់ទីផ្សារធំៗ ៣នេះសោះ៖

ក្រុមហ៊ុន Nokia បាននាំចេញស្មាតហ្វូនជិត ៣ លានគ្រឿងក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ ដែលតំណាងឱ្យកំណើន ១២% បើប្រៀបធៀបទៅនឹង២០២១ ក្នុងត្រីមាសទី១។ ប៉ុន្តែវាកាន់តែគួរអោយចាប់អារម្មណ៍នៅពេលដែលការនាំចេញធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ ដោយសារតែកំណើន កើនឡើងយ៉ាងខ្លាំងរហូតដល់ ៣៧%  នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Counterpoint កាលពីកន្លងទៅនេះ។

សម្រាប់ទូរសព្ទមុខងារ Nokia Mobile នៅតែជាក្រុមហ៊ុនលក់ធំបំផុតទី ២ ដោយបានចែកចាយ ប្រហែល ១០ លានគ្រឿងក្នុងត្រីមាសទី៣ ឆ្នាំ ២០២១។ នេះរួមជាមួយនឹងការលក់ស្មាតហ្វូន ដែលធ្វើឱ្យមានតួលេខសរុបកើនឡើងមួយកំរិតទៀត ជាមួយចំនួន ១៣ លានគ្រឿង ដែលធ្វើឲ្យ Nokia បានក្លាយជាអ្នកលក់ទូរសព្ទធំជាងគេលេខរៀងទី ១១ លើពិភពលោក។

តួរយ៉ាងបើយោងតាមតាមការផ្សាយរបស់សារពត៌មាន The Economic Time បានឱ្យដឹងថាទីផ្សារ ​​​​​​ យក្សដែលក្រុមហ៊ុនទូរគមនាគមន៍នេះ នាំចេញមានដូចជា ប្រទេសឥណ្ឌា រុស្ស៊ី និងប្រទេសឥណ្ឌូនេស៊ី។  ដោយក្នុងនោះដែរ ប្រទេសឥណ្ឌាគឺជាទីផ្សារដ៏សំខាន់បំផុតទី ៣ ក៏ដូចជាគោលដៅវិនិយោគដ៏មានសក្តានុពលរបស់ Nokia ផងដែរ។

គួរជម្រាបឱ្យដឹងផងដែរថា ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Nokia បើគិតត្រឹមថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ នេះគឺមានតម្លៃ ២៧.៥ ពាន់លានដុល្លារ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia